• 2020-02-27 08:59:09
  • ព័ត៌មាន

Stickers ស្អាតៗបែបនេះនឹងចែកហ្វ្រីៗក្នុងពិព័រណ៌ឌីជីថលធំបំផុតប្រចាំឆ្នាំនៅកម្ពុជា

  • 2020-02-27 08:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការតាំងពិព័រណ៌បច្ចេកវិទ្យា Digital Cambodia លើកទី ២ ខាងមុខនេះ នឹងកាន់តែប្លែកភ្នែកលើសពីឆ្នាំមុន ដែលជាឆ្នាំដំបូងថែមទៀតផង។ កម្មវិធី​នៅ​សល់​ពេល​ជាង ១ ខែ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ២០ ដល់ ២២ ខែ​មីនា​នៅសាលពិពរណ៍ កោះពេជ្រ។

Stickers រូបតំណាងអ្នកជំនាញផ្នែក Developer

ពេលឈានជើងចូលដល់កម្មវិធីដ៏ធំប្រចាំឆ្នាំមួយនេះ អ្នកនឹងទទួលបាន Stickers ស្អាតៗដែលគូចេញពីទឹកដៃអ្នកជំនាញវ័យក្មេងដែលពាក់ព័ន្ធនឹងឌីជីថលនានា។

យ៉ាងណា រូប Sticker ទាំងនេះនឹងមានច្រើនជាង ៦ ប្រភេទមានដូចជា៖ Developers, Programmer, Cyber Security, Analytics, Web designer ឬ Hacker ជាដើម និងមានចំនួនជាង ១ មុឺនសន្លឹកសម្រាប់ផ្តល់ជូនទស្សនិកដោយមិនគិតថ្លៃអ្វីនោះឡើយ។

-ដើម្បីទទួលបាន សូមចុះឈ្មោះ នៅទីនេះ ឬ តំណភ្ជាប់មួយទៀតក៏បាន ចុចទីនេះ

សិស្ស-និស្សិតចូលរួមមកសាកល្បងបច្ចេកវិទ្យា VR កាលឆ្នាំមុន

ក្រៅពីការតាំងពិព័រណ៌បច្ចេកវិទ្យាថ្មីៗពីអ្នកតាំងបង្ហាញនៅ Digital Cambodia ក៏មានដែរនូវតំបន់ដ៏គួរឲ្យចាប់អារម្មណ៌ទាំង ៦ ខាងក្រោមនេះ អនុញ្ញាតិឲ្យអ្នកចូលរួមទស្សនារៀនសូត្របន្ថែមសម្រាប់សិស្ស-និស្សិត និងអាចស្វែងយល់ទាក់ទៅនឹងបំណិនដែលសឹងតែមិនអាចខ្វះក្នុងឆ្នាំ ២០២០ នេះនៅលើទីផ្សារការងារ។ កុំភ្លេចចូលរួមផងណា៎!

អត្ថបទ៖ រក្សា

មតិយោបល់