- 2020-02-19 04:30:48
- ព័ត៌មាន
Zone ៦ នេះផ្តល់ចំណេះនិងបទពិសោធន៍ប្លែកៗនៅពិព័រណ៌ឌីជីថលធំបំផុតប្រចាំឆ្នាំនៅកម្ពុជា
- 2020-02-19 04:30:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zone ៦ នេះផ្តល់ចំណេះនិងបទពិសោធន៍ប្លែកៗនៅពិព័រណ៌ឌីជីថលធំបំផុតប្រចាំឆ្នាំនៅកម្ពុជា
ចន្លោះមិនឃើញ
ការតាំងពិព័រណ៌បច្ចេកវិទ្យា Digital Cambodia 2020 នឹងកាន់តែប្លែកភ្នែកលើសពីឆ្នាំមុន ដែលជាឆ្នាំដំបូង។ ក្រៅពីការតាំងពិព័រណ៌បច្ចេកវិទ្យាថ្មីៗពីអ្នកតាំងបង្ហាញនៅ Digital Cambodia ក៏មានដែរនូវតំបន់ដ៏គួរឲ្យចាប់អារម្មណ៌ទាំង ៦ ខាងក្រោមនេះ អនុញ្ញាតិឲ្យអ្នកចូលរួមទស្សនារៀនសូត្របន្ថែមសម្រាប់សិស្ស-និស្សិត និងអាចស្វែងយល់ទាក់ទៅនឹងបំណិនដែលសឹងតែមិនអាចខ្វះក្នុងឆ្នាំ ២០២០ នេះនៅលើទីផ្សារការងារ។ កម្មវិធីនៅសល់ពេលជាង ១ ខែទៀតប៉ុណ្ណោះ ពោលគឺប្រព្រឹត្តទៅនាថ្ងៃទី ២០ ដល់ ២២ ខែមីនាខាងមុខនេះ។ កុំភ្លេចចូលរួមផងណា៎!*
•Coding Zone: ជាតំបន់ដែលមានការបង្រៀនការសសេរកូដទៅដល់ទស្សនិកជនយើងដោយមានគ្រូបង្រៀនមកពីសាលាល្បីៗមកបង្រៀនដើម្បីអោយទស្សនិកជនយើងមានចំណាប់អារម្មណ៌ទៅលើការសសេរកូដ។ មិនត្រឹមតែប៉ុណ្ណោៈ យើងក៏មានដាក់តាំងបង្ហាញស្នាដៃរបស់សិស្សនិងយុវជនដែលបានផលិតឡើងដោយការសសេរកូដនៅក្នុងតំបន់នេះផងដែរ។
•STEM Zone: ជាតំបន់ដែលដាក់បង្ហាញពីគម្រោងដែលទាក់ទងទៅនឹង Science Technology Engineer and Mathematic អោយទស្សនិកជនបានយល់ដឹងបន្ថែមពីការសិក្សាអប់រំតាមប្រព័ន្ធ STEM។
•Experience Zone: ជាតំបន់ដែលមានដាក់តាំងបង្ហាញពីបច្ចេកវិទ្យា Virtual Reality (VR) / Augmented Reality (AR) ចុងក្រោយបំផុតដែលទស្សនិកជនអាចសាកល្បងប្រើប្រាស់បានដោយសេរី។ជាងនេះទៅទៀត Experience Zone ក៏មានដាក់បង្ហាញពីបច្ចេកវិទ្យា Smart Home ថ្មីដែលសម្រាប់រៀបចំគេហដ្ឋាន។
•FinTech Zone: ជាតំបន់ដែលដាក់តាំងបង្ហាញពីបច្ចេកវិទ្យាថ្មីៗទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុនិងFinancial Technologyដែលជាការប្រតិបត្តិការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល។
•Startup Zone: ជាតំបន់ដែលដាក់តាំងបង្ហាញពីបច្ចេកវិទ្យាមុខជំនួញតូចៗមកពីគ្រប់វិស័យដែលពោរពេញទៅដោយការច្នៃប្រឌិតថ្មីៗ ដែលបានបង្កើតឡើងដោយសហគ្រិនក្មេងៗជំនាន់ក្រោយ។
•Country Pavilion: ជាតំបន់ដែលមានក្រុមហ៊ុន និង Startups ពីប្រទេសជាង១០ប្រទេសមកដាក់តាំងបង្ហាញពីបច្ចេកវិទ្យាថ្មី និងចុងក្រោយរបស់ពួកគេ។
៣. រួសរាន់ឡើង ស្តង់តាំងបង្ហាញជិតអស់ហើយណា៎!
ឈប់ៗ!!! ភ្លេចប្រាប់ ចុចលើតំណភ្ជាប់ទាំង ២ នេះដើម្បីចុះឈ្មោះយកវត្ថុអនុស្សាវរីយ៍៖