- 2020-02-18 07:36:30
- ព័ត៌មាន
Lexus បញ្ចុះតម្លៃឡាន LS ជិតមួយម៉ឺនដុល្លារ ចង់អូសទាញអ្នកជិះ BMW និង Audi
- 2020-02-18 07:36:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus បញ្ចុះតម្លៃឡាន LS ជិតមួយម៉ឺនដុល្លារ ចង់អូសទាញអ្នកជិះ BMW និង Audi
ចន្លោះមិនឃើញ
BMW 7 Series និង Audi A8 គឺជារថយន្ត Sedan ប្រណីតខ្នាតធំដែលពេញនិយមខ្លាំងបំផុតនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនោះក៏មាន Lexus LS មួយដែរ ដែលវាហាក់ត្រូវបានគេមើលរំលង។
ដើម្បីជាការអូសទាញអតិថិជនពីម៉ាករថយន្តដែលជាគូប្រជែងនោះ Lexus នៅសហរដ្ឋអាមេរិកបានធ្វើការបញ្ចុះតម្លៃរថយន្តប្រណីតម៉ូដែល LS រហូតដល់រាប់ពាន់ដុល្លារឯណោះ។ ពេលនេះ Lexus បានផ្សព្វផ្សាយអំពីការបញ្ចុះតម្លៃរថយន្ត LS និង LS Hybrid ស៊េរីឆ្នាំ ២០១៩ រហូតដល់ ៨ ៥០០ ដុល្លារ។
តាមរយៈការចុះថ្លៃពិសេសនេះ រថយន្ត Lexus LS ស៊េរីឆ្នាំ ២០១៩ ពេលនេះអាចទិញបានក្នុងតម្លៃ ចាប់ពី ៦៦ ៩៥០ ដុល្លារ។ ចំណែកប្រភេទ Hybrid វិញនាពេលនេះគឺមានតម្លៃចាប់ពី ៧១ ៥១០ ដុល្លារ។
គួរដឹងថាមានរថយន្ត Lexus LS មួយកម្រិតគត់ដែលមិនទទួលបានបញ្ចុះតម្លៃនេះគឺ Lexus LS Inspiration Series ដែលនៅតែមានតម្លៃចាប់ពី ៩៧ ៦៦៥ ដុល្លារ។ បញ្ជាក់ដែរថាការបញ្ចុះតម្លៃនេះមានត្រឹមថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២០ ប៉ុណ្ណោះ៕