• 2020-02-17 03:14:21
  • ព័ត៌មាន

Mercedes ចេញកប៉ាល់កម្លាំង ២៧០០សេះ មានមុខងារពិសេសការពារក្រឡាប់

  • 2020-02-17 03:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត Mercedes-AMG និង ក្រុមហ៊ុនកប៉ាល់ Cigarette Racing បានដាក់បង្ហាញកប៉ាល់ម៉ូដែលថ្មីហៅថា Tirranna AMG Edition ដែលមានប្រវែង ១៨ម៉ែត្រ នៅក្នុងកម្មវិធី Miami International Boat Show។

ក្រុមហ៊ុនទាំង២ខាងលើធ្លាប់បានសហការណ៍ផលិតកប៉ាល់ចំនួន ១១ម៉ូដែលរួចមកហើយ ខណៈកប៉ាល់ Tirranna AMG Edition ថ្មីនេះ បានបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៤,៦លីត្រ ទំហំ ៨ស៊ីឡាំង ប្រភេទ Mercury Racing 450R ចំនួន៤ឯណោះ ដែលបង្កើតកម្លាំងបានសរុប ២ ៧០០សេះ ហើយអាចរត់ដល់ល្បឿនអតិបរមា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះ វាក៏បានបំពាក់មុខងារទប់លំនឹងពិសេស ដែលកាត់បន្ថយការក្រឡាប់ដល់ទៅ ៨០% ធ្វើឲ្យ Tirranna AMG Edition ក្លាយជាកប៉ាល់ដ៏មានផាសុកភាពបំផុតមួយ។ វាអាចដឹកមនុស្សបាន ២៦នាក់ ហើយក្នុងនោះមានគ្រែគេង, បន្ទប់ទឹក, សាឡុង, ទូរទឹកកក និងទូរទស្សន៍ជាដើម។

មិនតែប៉ុណ្ណោះ ដើម្បីផ្តល់ការកម្សាន្តកាន់តែអស្ចារ្យ វាបានបំពាក់ប្រព័ន្ធសំឡេង JL Audio Marine ចំនួន ២៩គ្រាប់ កម្លាំង ៥ ២០០វ៉ាត់ទៀតផង។ យ៉ាងណាមិញ ក្រុមហ៊ុនទាំង២ខាងលើ មិនបានបង្ហាញពីតម្លៃរបស់កប៉ាល់ Tirranna AMG Edition នេះឡើយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់