• 2020-02-14 08:16:17
  • ព័ត៌មាន

Apple ដាក់លក់ MacBook Pro ស៊េរីថ្មីប្រភេទមួយទឹក តម្លៃចាប់ពី ២ពាន់ដុល្លារ

  • 2020-02-14 08:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​នេះ Apple បាន​ដាក់​លក់​ MacBook Pro 16-inch ស៊េរី​ថ្មី​របស់​ខ្លួន​ជា​ប្រភេទ Refurbish (ប្រភេទ​ដែល​ប្រើ​ប្រាស់​ហើយ និង​​ជួសជុល​រួច) ដែល​មាន​លក់​តាម​រយៈ​វិបសាយ​នៅ​អាមេរិក​ជា​មួយ​តម្លៃ​ចាប់​ពី ២ ០៣៩ ដុល្លារ។

តម្លៃ​នេះ​គឺ​ធូរ​ជាង​តម្លៃ​ប្រភេទ​ថ្មី​ប្រមាណ ៤០០ ដុល្លារ ដែល​​ថ្មី​សន្លាង​តែ​ម្ដង​គឺ​មាន​តម្លៃ​ចាប់​ពី ២ ៣៩៩ ដុល្លារ។ ប្រភេទ​នេះ​គឺ​មាន​ប្រើ​ប្រាស់ CPU ៦ គ្រាប់ Intel Core i7 ល្បឿន 2.6GHz, មាន RAM ទំហំ ១៦GB, អង្គ​ផ្ទុក SSD ទំហំ ៥១២GB និង​ក្រាហ្វិក​ Radeon Pro 5300M របស់ AMD។

ប្រភេទ​ស៊េរី​ខ្ពស់​បំផុត​ក៏​មាន​លក់​ដែរ ដែល​មាន​តម្លៃ​ ២ ៣៧៩ ដុល្លារ (តម្លៃ​ថ្មី​គឺ ២ ៧៩៩ ដុល្លារ) មាន​បំពាក់​ CPU ៨ គ្រាប់ Intel Core i9, RAM ទំហំ ១៦GB, អង្គ​ផ្ទុក ១TB និង​ក្រាហ្វិក​ AMD Radeon Pro 5500M៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់