• 2020-02-11 04:18:14
  • ព័ត៌មាន

ត្រៀម! Nissan ចង់ផលិតភីកអាប់ ផ្តួល Ford F-150 Raptor

  • 2020-02-11 04:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan កំពុងមានគម្រោងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលយើងនឹងអាចឃើញលទ្ធផលក្នុងពេលឆាប់ៗខាងមុខនេះ។ ឧទាហរណ៍ រថយន្ត Nissan Sentra ជំនាន់ថ្មីសន្លាង ទើបតែបានបង្ហាញខ្លួន កាលពីខែវិច្ឆិកាកន្លងទៅនេះ ដែលវាគ្រាន់តែជារថយន្តមួយ ក្នុងចំណោមរថយន្តថ្មីជាច្រើនទៀតប៉ុណ្ណោះ។

ជាក់ស្តែង ឥឡូវនេះក្រុមហ៊ុន Nissan ចង់ផលិតរថយន្តភីកអាប់ ដែលមានសមត្ថភាព Off-road រឹតតែខ្លាំង ដើម្បីប្រជែងជាមួយនឹង Ford F-150 Raptor។

បើតាមលោក Tiago Castro នាយកផ្នែករថយន្តពាណិជ្ជកម្មធុនតូចនៅអាមេរិកខាងជើង បានឲ្យដឹងនៅក្នុងកម្មវិធី 2020 Chicago Auto Show កាលពីសប្តាហ៍មុនថា ក្រុមហ៊ុននឹងប្រជែង F-150 Raptor ដោយប្រើរថយន្តភីកអាប់ Nissan Titan របស់ខ្លួន។

“យើងមានឱកាសដើម្បីធ្វើអ្វីបន្ថែមទៀតលើសពីម៉ូដែល Pro4X ប៉ុន្តែដោយសារតែវាម៉ូដែល Pro4X ទើបតែចេញថ្មីៗ ដូច្នេះយើងត្រូវផ្តោតលើវាសិន”។ នេះបើតាមការបញ្ជាក់ពីលោក Castro។

គួរឲ្យដឹងថា រថយន្ត Nissan Titan Pro4X បំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ ទំហំ ៨ស៊ីឡាំង ហើយបានបំពាក់មកជាមួយមុខងារសម្រាប់ការបើកបរ Off-road ជាច្រើន ដូចជា បូម Bilstein Mono-tube, មុខងារជំនួយពេលចុះចំណោត Hill Descent Control និង មុខងារចាក់សោរប៉ុង Electronic Locking Rear Differential ជាដើម៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់