- 2020-02-11 03:08:33
- ផលិតផលថ្មី
ឡានភីកអាប់អគ្គិសនីចេញមកមួយទៀត សាកភ្លើងពេញជិះបាន ៤៨០ គ.ម
- 2020-02-11 03:08:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានភីកអាប់អគ្គិសនីចេញមកមួយទៀត សាកភ្លើងពេញជិះបាន ៤៨០ គ.ម
ចន្លោះមិនឃើញ
រថយន្តភីកអាប់អគ្គិសនីកាន់តែទទួលបានការចាប់អារម្មណ៍ ហើយក្រុមហ៊ុនឈ្មោះ Nikola ដែលមានមូលដ្ឋាននៅអាមេរិក បានបង្ហាញរថយន្តភីកអាប់ថ្មីរបស់ខ្លួនម៉ូដែល Badger។
រថយន្តនេះនឹងត្រូវបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Nikola World ឆ្នាំ ២០២០ នាខែកញ្ញា។ រចនាបថនៃរថយន្តនេះគឺមានភាពខុសប្លែកចម្លែកទាក់ភ្នែក ដែលមានផ្ទាំងប៉ាណាមុខ និងគូថក្រោយរំលេចដោយភ្លើង LED ដ៏ទាក់ទាញ។ ចូលដល់ផ្នែកខាងក្នុងគឺមានលក្ខណៈទំនើប ដោយមានកុងទ័របង្ហាញជាប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំធំសម្រាប់បញ្ជាមុខងារផ្សេងៗ។
Nikola មិនបានបញ្ជាក់អំពីលក្ខណៈសម្បត្តិនៃរថយន្តច្បាស់លាស់នោះទេ ប៉ុន្តែបានបញ្ជាក់ថានឹងមានជាប្រភេទដើរដោយថាមពលអគ្គិសនី និងថាមពលអ៊ីដ្រូហ្សែន។ ប្រភេទអគ្គិសនីគឺមានបំពាក់អាគុយទំហំ ១៦០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៤៨៣ គីឡូម៉ែត្រពេលសាកភ្លើងពេញ។
ចំណែកប្រភេទប្រើអ៊ីដ្រូហ្សែនឯណោះវិញ គឺមានរយៈពេលបើកបរប្រមាណ ៩៦៦ គីឡូម៉ែត្រ។ វាអាចបើកបរបានឆ្ងាយ ដោយវាមានបន្ថែមនូវប្រព័ន្ធដំណើរការដោយអគ្គិសនីមួយទៀត មានន័យថាជាប្រភេទ Hybrid។ អ្នកបើកបរអាចប្ដូរពីអ៊ីដ្រូហ្សែន ទៅអគ្គិសនីដោយគ្រាន់តែចុចប៊ូតុងមួយ។
Nikola បញ្ជាក់ថារថយន្តនឹងអាចបញ្ចេញថាមពលបានខ្ពស់រហូតដល់ ៩០៦ សេះ ប៉ុន្តែកម្លាំងថេរគឺមានត្រឹម ៤៥៥ សេះ។ សមត្ថភាពផ្សេងទៀតដែលក្រុមហ៊ុនបានប្រាប់រួមមាន សមត្ថភាពអូសសណ្ដោងទម្ងន់ជាង ៣៦២៩ គីឡូក្រាម៕