- 2020-02-10 03:06:57
- ព័ត៌មាន
សល់ជាង ១ខែទៀត ពេលនេះស្តង់ Digital Cambodia 2020 ជិតអស់បាត់!
- 2020-02-10 03:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់ជាង ១ខែទៀត ពេលនេះស្តង់ Digital Cambodia 2020 ជិតអស់បាត់!
ចន្លោះមិនឃើញ
ស្តង់តាំងបង្ហាញនៃកម្មវិធី Digital Cambodia 2020 នៅសេសសល់ចំនួនមិនច្រើននោះឡើយ ខណៈដែលកម្មវិធីនៅសល់ពេលជាង ១ ខែទៀតឯណោះ ពោលគឺប្រព្រឹត្តទៅនាថ្ងៃទី ២០ ដល់ ២២ ខែមីនាខាងមុខនេះ។
ព្រឹត្តិការណ៍ Digital Cambodia 2020 គឺជាពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំមួយប្រចាំឆ្នាំ ដែលឆ្នាំនេះគឺជាលើកទីពីរនៃការប្រារព្ធកម្មវិធី ជាមួយប្រធានបទទាក់ទង់នឹងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលនឹងត្រូវរៀបចំនៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍។
Digital Cambodia 2020 ទទួលបានការសហការឧបត្ថម្ភដោយ មូលនិធិ ស.អ. CBRD Fund សហការរៀបចំព្រឹត្តិការណ៍ដោយ Sabay និងក្រុមហ៊ុន Compass Advertisingហើយមានអ្នកចូលរួមវិភាគទានធំចំនួនបីរួមមានក្រុមហ៊ុន Smart Cellcard និង Metfone។ ចំណែកដៃគូពិសេសៗសម្រាប់ព្រឹត្តិការណ៍នេះរួមមាន Union Pay, Wing, ដៃគូផ្នែកដឹកជញ្ជូន Tada, ដៃគូផ្នែកអ៊ីនធឺណិត Ezecom, ដៃគូ Smart Home LGនិងដៃគូសណ្ឋាគារ Raffles Hotel Le Royal។
រំឭកទៅកាន់ព្រឹត្តិការណ៍ Digital Cambodia កាលពីឆ្នាំមុន ត្បិតថាជាលើកដំបូងមែនពិត ប៉ុន្តែអាចស្រូបទាញចំណាប់អារម្មណ៍មហាជនបានច្រើនសន្ធឹក ដោយកាលពីឆ្នាំ ២០១៩ មានអ្នកបានឃើញនៅលើអនឡាញចំនួន ២ លានដង និងមានអ្នកមកចូលរួមទស្សនាផ្ទាល់ ដល់ទៅជាង ៣ម៉ឺននាក់ឯណោះ។
សម្រាប់ក្រុមហ៊ុនអាជីវកម្មដែលមានចំណាប់អារម្មណ៍ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំនេះ អាចទំនាក់ទំនងក្រុមការងារ Digital Cambodia តាមរយៈលេខទូរសព្ទ 096 215 5162 | 017 871 807 ឬចូលទៅកាន់ទំព័រ Facebook Digital Cambodia៕