• 2020-02-10 01:41:46
  • ព័ត៌មាន

រោងចក្រដំឡើង iPhone ប្ដូរមកផលិតម៉ាស់មុខវិញម្ដង

  • 2020-02-10 01:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ដំឡើង​គ្រឿង​អេឡិចត្រូនិក​យក្ស Foxconn ដែល​ល្បី​ថា​ជា​អ្នក​ដំឡើង​ iPhone ឲ្យ​ Apple បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មិន​ធ្លាប់​មាន​មួយ ដោយ​ប្ដូរ​នូវ​ផ្នែក​ខ្លះ​នៃ​សង្វាក់​ផលិតកម្ម​ខ្លួន​មក​ផលិត​ម៉ាស់​ពេទ្យ។

ការ​ផលិត​ម៉ាស់​នេះ គឺ​ក្រោយ​ការ​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​ ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​ម៉ាស់​មាន​ការ​កើន​ឡើង​ខ្ពស់ ដែល​មាន​កង្វះ​ខាត​ការ​ផ្គត់ផ្គង់​នៅ​ជុំវិញ​ពិភពលោក។ Foxconn ដាក់​គោលដៅ​ផលិត​ឲ្យ​បាន​ ២ លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ ត្រឹម​ដំណាច់​ខែ​កុម្ភៈ។

ក្រុមហ៊ុន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ធ្វើ​​សាក​ល្បង​ចាប់​ផ្ដើម​ការ​ផលិត​ម៉ាស់​នៅ​រោងចក្រ​ផលិត​ធំ​របស់​ខ្លួន នា​ទីក្រុង Shenzhen ភាគ​ខាង​ត្បូង​ប្រទេស​ចិន​រួច​ហើយ។ ម៉ាស់​នេះ​ដែរ​នឹង​ផលិត​ឲ្យ​បុគ្គលិក​រោងចក្រ​ប្រើ​នៅ​ដំណាក់​កាល​ដំបូង ហើយ​ពេល​ដែល​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​ចាប់​ផ្ដើម​ ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ផ្ដល់​ម៉ាស់​ដល់​អ្នក​ដែល​នៅ​ក្រៅ​ក្រុមហ៊ុន៕​​​​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់