• 2020-02-08 03:55:15
  • ព័ត៌មាន

តេស្ត​មើល​ផ្ទាល់ ភាព​ធន់ Motorola Razr បត់​បាន​តិច​ជាង Galaxy Fold

  • 2020-02-08 03:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​តេស្ត​ជាក់ស្តែង​របស់​ក្រុម​ការងារ Cnet បាន​បង្ហាញ​ចម្លើយ​ថា​ស្មាតហ្វូន​បត់​របស់​ក្រុមហ៊ុន Motorola គឺ​ម៉ូឌែល Razr ​មាន​ភាព​ធន់ចាញ់​គូ​ប្រជែង​នៃ​ក្រុមហ៊ុន Samsung ទេ បើ​និយាយ​ពី​ការ​បត់​ចុះ​ឡើង។

ការ​តេស្ត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ Motorola Razr ស៊ូ​បាន​ត្រឹម ៣ ម៉ោង ពោល​គឺ​ម៉ាស៊ីន​នោះ​បាន​បត់​ស្មាតហ្វូន​ចុះ​ឡើង​ជា​បន្តបន្ទាប់ ហើយ​ដល់ ២៧ ០០០ ដងក៏ស្រាប់តែមានបញ្ហា ពោល​គឺ​ខុស​គ្នា​លើស ១ ភាគ ៣ ធៀប​នឹង​ Galaxy Fold ដែល​បត់​បាន ១០០ ០០០ ដង និង​ធន់ដល់ ១១ ម៉ោង​ឯ​ណោះ។

ក្រោយ​ការ​បត់​ចុះ​ឡើង ២៧ ០០០ ដង​សភាព​ម៉ាស៊ីន​បាន​លឺ​សំឡេង​រំខាន​មួយ​ចេញ​មក​ក្រៅ ហើយ​ត្រង់​ផ្នែក​អេក្រង់​មិន​ដាំ​ជាប់​គ្នា​ល្អ​ដូច​ពី​ដំបូង​ឡើយ តែ​បើ​និយាយ​ដំណើរការ​ម៉ាស៊ីន​គឺ​នៅ​ដើរ​ ហើយ​អេក្រង់​នៅ​ភ្លឺ គ្រាន់​រង​ការ​ខូចខាត​មួយ​ផ្នែក។

យ៉ាងណាមិញ​នេះ​មិន​អាច​បញ្ជាក់​ច្បាស់​ធៀប​ការ​ប្រើប្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ​ឡើយ ដោយ​សារ​កត្តា​នៃ​កម្លាំង​នៃ​ដៃ​មនុស្ស​បិទ​បើក និង​ប្រើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​វា​មាន​ភាព​ខុស​ប្លែក​ពី​គ្នា៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់