- 2020-02-07 07:24:46
- ព័ត៌មាន
ទូរសព្ទប្រើឈីប SD 865 ដំបូងគេចេញជាផ្លូវការ ប៉ុន្តែមិនមែនរបស់ Samsung និង Xiaomi
- 2020-02-07 07:24:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទប្រើឈីប SD 865 ដំបូងគេចេញជាផ្លូវការ ប៉ុន្តែមិនមែនរបស់ Samsung និង Xiaomi
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតទូរសព្ទចិន ZTE បានបញ្ចេញស្មាតហ្វូនប្រើឈីប Snapdragon 865 បានមុនគេ មុនក្រុមហ៊ុន Samsung និង Xiaomi ទៅទៀត ដែល Xiaomi ធ្លាប់បានប្រកាសក្ដែងៗថានឹងបញ្ចេញឲ្យបានមុនគេ។
ZTE បានប្រកាសចេញស្មាតហ្វូន ZTE Axon 10s Pro ដែលការឌីហ្សាញ និងលក្ខណៈសម្បត្តិភាគច្រើនមិនខុសគ្នាពី Axon 10 Pro ចេញកាលឆ្នាំមុនខ្លាំងប៉ុន្មានឡើយ។ វានៅតែមានអេក្រង់កោង AMOLED ទំហំ ៦,៤៧ អ៊ីញ ជាមួយកម្រិតបង្ហាញ ១០៨០ភីកសែល មានទ្រនាប់ស្កេនម្រាមដៃបង្កប់លើអេក្រង់ និងមានក្បាលឆកសម្រាប់ដាក់កាមេរ៉ា Selfie។
កាមេរ៉ាក៏មិនផ្លាស់ប្ដូរដែរ។ វានៅតែមានកាមេរ៉ាមេកម្រិត ៤៨MP, កាមេរ៉ា Wide-Angle ទំហំ ២០ MP (១២៥ ដឺក្រេ) និងកាមេរ៉ា Telephoto ទំហំ ៨ MP។ ចំណែកកាមេរ៉ាមុខមានកម្រិត ២០ MP។
អ្វីដែលផ្លាស់ប្ដូរខ្លាំងគឺការប្ដូរប្រើបន្ទះឈីប Snapdragon 865 ដែលធ្វើឲ្យស្មាតហ្វូនមានដំណើរការល្អប្រសើរជាងមុខ, មានក្រាហ្វិកខ្លាំង និងបន្ថែមនូវការគាំទ្រសេវា 5G។ វាក៏មានប្រើបច្ចេកវិទ្យា Wi-Fi 6 និងមានមុខងារ Link-Booster ដែលអាចប្ដូរសេវារវាង Wi-Fi, LTE ឬ 5G បានយ៉ាងរហ័ស។
Axon 10s Pro មានជម្រើសអង្គផ្ទុក ១២៨GB គួបផ្សំ RAM ៦GB ដែលស៊េរីកប់បំផុតគឺមាន RAM ទំហំ ១២GB ជាប្រភេទ LPDDR5 គួបផ្សំអង្គផ្ទុក ២៥៦GB ជា UFS 3.0។ ថាមពលថ្មគឺ ៤០០០ mAh ដែលទ្រាំទ្រការសាកថ្មល្បឿនលឿន Qualcom Quick Charge 4.0។
តម្លៃនិងកាលបរិច្ឆេទចេញលក់នៅមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់ Axon 10 Pro ពេលចេញលក់គឺមានតម្លៃចាប់ពីប្រមាណ ៤៦៩ ដុល្លារ ប៉ុណ្ណោះ៕