• 2020-02-04 03:19:38
  • ព័ត៌មាន

Mercedes នឹងបញ្ចប់ជីវិតភីកអាប់ X-Class ដោយសារមូលហេតុមួយ

  • 2020-02-04 03:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes បានបញ្ចេញរថយន្តភីកអាប់ប្រណីតដំបូងបង្អស់របស់ខ្លួន ម៉ូដែល X-Class នៅក្នុងឆ្នាំ២០១៧។ ផ្ទុយទៅវិញ វាមិនមែនជារថយន្តថ្មីសន្លាងរបស់ Mercedes ឡើយ ព្រោះតួខ្លួនវាជារបស់ Nissan Navara ប៉ុណ្ណោះ។

Mercedes X-Class ត្រូវបានដាក់លក់នៅអឺរ៉ុប, អូស្ត្រាលី និងអាហ្វ្រិចខាងត្បូង ប៉ុន្តែមិនមានលក់នៅអាមេរិកខាងជើងឡើយ ទោះបីវាជាទីផ្សាររថយន្តភីកអាប់ធំបំផុតលើពិភពលោកក៏ដោយ។

យ៉ាងណាមិញ ចាប់តាំងពីបង្ហាញខ្លួនមក ចំនួនលក់របស់វាមិនដូចបំណងឡើយ រហូតធ្វើឲ្យ Mercedes ព្រមទទួលស្គាល់ថា X-Class គឺជាកំហុសមួយ ហើយសូម្បីតែ BMW ក៏បានឌឺដងដាក់ដែរ។

ឥឡូវនេះ តាមការបញ្ជាក់ពីប្រភពខាងក្នុងក្រុមហ៊ុន Mercedes បានឲ្យដឹងថា រថយន្តភីកអាប់ X-Class នឹងត្រូវឈប់ផលិតនៅក្នុងខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតែម្តង ដោយសារតែលក់មិនដាច់។

គួរឲ្យដឹងថា Mercedes បានលក់រថយន្ត X-Class ត្រឹមតែ ១៥ ៣០០គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោក៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់