- 2020-02-03 03:06:43
- ផលិតផលថ្មី
Suzuki Smash V ស៊េរី ២០២០ ទើបមានលក់លើទីផ្សារតម្លៃជាង ១ពាន់ដុល្លារ
- 2020-02-03 03:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzuki Smash V ស៊េរី ២០២០ ទើបមានលក់លើទីផ្សារតម្លៃជាង ១ពាន់ដុល្លារ
ចន្លោះមិនឃើញ
Suzuki បានបញ្ចេញម៉ូតូ Smash V ស៊េរីឆ្នាំ ២០២០ ដែលជាប្រភេទម៉ូតូប្រើចង្កឹះលេខនិងកំពុងមានភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។
Smash V ស៊េរីថ្មីនេះបានរំលេចតែមផុសបែប 3D និងមានពណ៌ប្រភេទថ្មី Mat Gray ដែលតាមក្រុមហ៊ុននាំចូលអះអាងថា មានតែលក់នៅទីផ្សារកម្ពុជាប៉ុណ្ណោះ។
លក្ខណៈសម្បត្ត បំពាក់ចង្កៀងមុខធំល្អ, កុងទ័ររចនាស្អាត បង្ហាញទិន្នន័យច្បាស់ល្អ, មានតែមផុស 3D, ចំណុះធុងសាំងទំហំ ៤.៥ លីត្រ ធំជាងម៉ូតូផ្សេង មានតែ៤ លីត្រប៉ុណ្ណោះ, មានឃ្លុបកែបធំ អាចដាក់សម្ភារៈបានច្រើន, ប្រភេទហ្រ្វាំងបូម អំណោយផលក្នុងការបើកបររដូវភ្លៀង បញ្ឃប់ម៉ូតូបានភ្លាមៗ សុវត្តិភាពជាងប្រភេទហ្វ្រាំងស្បែក, ចង្កៀងក្រោយភ្លឺច្បាស់ អាចឱ្យអ្នករកម៉ូតូពីក្រោយបានយ៉ាងងាយ និងមានកំលាំងខ្លាំងរហូតដល់១១៣សេសេ។
តម្លៃលក់ផ្លូវការពីក្រុមហ៊ុនមិនត្រូវបានគេបង្ហើបប្រាប់ទេ តែបើតាមទីផ្សារខាងក្រៅម៉ូដែល Smash V ម៉ូដែលថ្មីនេះមានតម្លៃខ្ទង់ ១ ៥០០ ដុល្លារ៕
ក្នុងនោះក្រុមហ៊ុនក៏បានបញ្ចេញSuzuki Nex II ស៊េរីថ្មី ២០២០ ជាមយយគ្នាផងដែរ ដោយមានការរចនាថ្មីបំពាក់មកជាមួយកម្លាំងម៉ាស៊ីន ១១៥ សេសេ រួមជាមួយប្រព័ន្ធបេនសាំង FI ដែលជាបច្ចេកវិទ្យាថ្មីរបស់ Suzuki គឺ SEP (Suzuki Eco Performance) ដែលជួយឲ្យម៉ាស៊ីនកាន់តែស៊ីសាំងតិចជាងមុន និងបានកែប្រែថ្មីបន្ថែមទៀតនូវអំពូល LED លើស៊េរីថ្មីនេះ ដើម្បីឲ្យម៉ូតូដ៏តូចនេះកាន់តែភ្លឺច្បាស់ និងងាយស្រួលក្នុងការបើកពេលយប់។
ងាកមើលតម្លៃវិញក៏ក្រុមហ៊ុនផ្លូវការមិនត្រូវបានគេបង្ហើបប្រាប់ទេ តែបើតាមទីផ្សារខាងក្រៅម៉ូដែល Smash V ម៉ូដែលថ្មីនេះមានតម្លៃខ្ទង់ ១ ៧០០ ដុល្លារ៕
ចុចអាន៖