• 2020-01-31 06:53:58
  • ព័ត៌មាន

ថាំចិត្តនឹង iPhone X ថ្មតូច បុរសម្នាក់គាស់ដាក់ថ្មថ្មីទំហំ ៣០០០mAh (វីដេអូ)

  • 2020-01-31 06:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X គឺ​មាន​គុណភាព​ល្អ សមត្ថភាព​ខ្លាំង ប៉ុន្តែ​​ទាស់​ត្រង់​ថា​ថាមពល​ថ្ម​ត្រឹម ២៧០០ mAh ដែល​ប្រើ​ប្រាស់​មិន​សូវ​បាន​យូរ​ម៉ោង​ប៉ុន្មាន​ឡើយ។ ដោយ​ចង់​ដំឡើង​ទំហំ​ថ្ម​ឲ្យ​ធំ បុរស​ម្នាក់​ដែល​មាន​គណនី YouTube ឈ្មោះ Nikolay Tanev បាន​​ដោះ​ថ្ម​ iPhone X របស់​ខ្លួន​ចេញ ជំនួស​ដោយ​ថ្ម​ផ្សេង​ដែល​មាន​ថាមពល ៣០០០ mAh។

រូប​គេ​បាន​បញ្ចេញ​វីដេអូ ដែល​បង្ហាញ​អំពី​ដំណើរ​ការ​ដោះ​ដូរ​ថ្ម ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​។ ចង់​ដឹង​​ថា​មាន​ដំណើរ​ការ​យ៉ាង​ណា​ខ្លះ​ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖

យ៉ាងណាក្ដី Nikolay មិន​បាន​បញ្ជាក់​ថា​ថ្ម​ថ្មី​នេះ​អាច​ប្រើ​​ប្រាស់​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ។ ប៉ុន្តែ​រូប​គេ​បាន​បង្ហាញ​ថា​ ថ្ម​ដែល​ប្ដូរ​ថ្មី​នេះ​មាន​បង្ហាញ​អំពី​​ភាគ​រយ​នៃ​សុខភាព​របស់​វា ដូច​ថ្ម​​ដើម​អ៊ីចឹង និង​សាក​ភ្លើង​ចូល​ដូច​ធម្មតា៕​​​

អត្ថបទ៖ សុខហេង

មតិយោបល់