• 2020-01-30 03:49:10
  • ព័ត៌មាន

បុរសមានបំផុតនៅចិន Jack Ma បរិច្ចាគលុយ ១៤លានដុល្លារ បង្កើតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា

  • 2020-01-30 03:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសសម្បូរទ្រព្យបំផុតនៅក្នុងប្រទេសចិន លោក Jack Ma បានបរិច្ចាគលុយចំនួន ១០០លានយ័ន (ជាង១៤លានដុល្លារ) ដល់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា។

លោក Jack Ma

Jack Ma ដែលជាស្ថាបិនិកនៃក្រុមហ៊ុន Alibaba បានបរិច្ចាគលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បន្ទាប់ពីមានមនុស្សប្រមាណ ៨ ០០០នាក់កំពុងវីរុសកូរ៉ូណា និងជាង ១៣០នាក់ទៀតបានស្លាប់ (គិតត្រឹមថ្ងៃទី៣០ មករា ២០២០) ក្រោយវីរុសនេះបែកធ្លាយចេញពីទីក្រុង Wuhan ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លុយបរិច្ចាគចំនួន ៤០% នឹងត្រូវចែករវាង វិទ្យាស្ថានស្រាវជ្រាវ Chinese Academy of Sciences និង Chinese Academy of Engineering ខណៈលុយដែលនៅសល់ត្រូវចែកទៅឲ្យបុគ្គលិកស្រាវជ្រាវ នៅទូទាំងប្រទេសចិន និងពិភពលោក ក្នុងកិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រង និងការពារវីរុសកូរ៉ូណានេះ។

យ៉ាងណាមិញ បើយោងតាមអ្នកជំនាញមកពី គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានឲ្យដឹងថា ពួកគេជិតបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាបានសម្រេចហើយ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់