- 2020-01-29 03:21:12
- ព័ត៌មាន
Jack Ma ក៏ធ្លាប់ព្រមានពីសង្គ្រាមរវាងមនុស្ស និងជំងឺរាតត្បាតដែរ
- 2020-01-29 03:21:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ក៏ធ្លាប់ព្រមានពីសង្គ្រាមរវាងមនុស្ស និងជំងឺរាតត្បាតដែរ
ចន្លោះមិនឃើញ
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ធ្លាប់បានព្រមានឲ្យដឹងថា សង្គ្រាមលោកលើកទី៣ ដែលមនុស្សគ្រប់គ្នាខ្លាចរអានោះបានចាប់ផ្ដើមហើយ ប៉ុន្តែវាជាសង្គ្រាមរវាងមនុស្ស និងជំងឺរាតត្បាត។
មហាសេដ្ឋីជនជាតិចិនខាងលើ ធ្លាប់បានប្រកាសថា សង្គ្រាមលោកកំពុងតែចាប់ផ្ដើមកកើតឡើងហើយ ដែលសង្គ្រាមមួយនេះពិតជាសាហាវគ្មានអ្នកណានឹកស្មានដល់នោះទេ ពោលគឺវាជាសង្គ្រាមរវាងមនុស្ស និងធម្មជាតិ ដែលបង្កើតជាជំងឺចម្លែកៗឡើង។
"អ្វីដែលអ្នករាល់គ្នាភ័យខ្លាចនោះ គឺកំពុងតែកើតឡើង ហើយវាជាសង្គ្រាមលោកលើកទី៣។ សង្គ្រាមនេះគឺមិនមែនរវាងអាមេរិក និងចិនអីនោះទេ តែជាសង្គ្រាមគ្រោះថ្នាក់ជាងនេះទៅទៀត ដោយសារតែមនុស្សត្រូវប្រយុទ្ធជាមួយជំងឺរាតត្បាតដែលគ្មានថ្នាំព្យាបាល។ វាក៏អាចបំផ្លាញពិភពលោកនេះបានដូចទៅនឹងសង្គ្រាមនុយក្លេអ៊ែរអីចឹងដែរ នេះបើតាមខ្ញុំគិត”។ នេះបើតាមសម្តីលោក Jack Ma។
គួរឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយកូរ៉ូណាវីរុស បានបន្តកើនឡើងដល់ ១៣២នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នេះ ខណៈអ្នកឆ្លងបានកើនឡើងដល់ ៦០៥៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia៕