• 2020-01-17 02:58:02
  • ហាងឆេងផលិតផល

Apple Watch series 5 ថ្មី​លក់​តាម​ហាង​នៅ​សល់​ប៉ុន្មាន​ហើយ?

  • 2020-01-17 02:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាត​វៃ​ជំនាន់​ទី ៥របស់ Apple បាន​ប្រកាស​ចេញ​ជា​ច្រើន​ខែ​មក​ហើយ​ជា​មួយ iPhone ជំនាន់​ថ្មី​ដែល​​មាន​រូបរាង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះទេ។

Apple Watch series 5 មាន​មុខងារ​ថ្មីៗ​ជា​ច្រើន​ដែល​គួរ​ចាប់​អារម្មណ៍​ដូច​ជា Always-On-display ​ជា​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ Apple Watch បង្ហាញ​ម៉ោង​គ្រប់​ពេល​ទាំង​អស់​មិន​ថា​ពេល​អ្នក​មិន​ប្រើ​វា​ឡើយ​។

មាន​លក់​នៅ​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ​មិន​ចាញ់ iPhone ស៊េរី​ថ្មី Apple Watch series 5 សម្រាប់​ទំហំ 40mm មាន​តម្លៃ​ប្រមាណ​ជា ៤២៥ ដុល្លារ និង​ទំហំ 44mm មាន​តម្លៃ​ប្រមាណ​ជា ៤៥៥ ដុល្លារ។

លក្ខណៈ​​ពិសេស Apple Watch series 5មាន​មុខងារសង្គ្រោះ​បន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​តេ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់​ដោយប្រើ Apple Watch នៅ​ជាង​ ១៥០ ប្រទេស ដោយ​មិន​ត្រូវ​ការ​ iPhone៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ និងខុសគ្នានៅ​តាមហាង​។

អត្ថបទ៖ ម៉េងងី

មតិយោបល់