- 2020-01-14 03:39:24
- ហាងឆេងផលិតផល
ឥឡូវ NX 200t F Sport ស៊េរី ២០១៦ មួយទឹកលក់នៅខ្មែរ សល់ប៉ុន្មាន?
- 2020-01-14 03:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥឡូវ NX 200t F Sport ស៊េរី ២០១៦ មួយទឹកលក់នៅខ្មែរ សល់ប៉ុន្មាន?
ចន្លោះមិនឃើញ
រថយន្តប្រភេទ SUV ដែលកំពុងមានភាពពេញនិយមសម្រាប់ទីផ្សាយកម្ពុជាគឺ Lexus NX200t និងមានឃ្លាំងលក់រថយន្តជាច្រើនក្នុងក្រុងភ្នំពេញបាននាំចូលយកមកលក់។
Lexus ត្រកូល NX200t ជាប្រភេទរថយន្តដ៏ទំនើបសម្រាប់អ្នកមានទិញជិះ រួមជាមួយលក្ខណៈពិសេសជាច្រើនដែលបានទាក់ចិត្តអ្នកមានទិញជិះ។ NX200t មានពីរប្រភេទ គឺ ប្រភេទធម្មតា និង F Sport ដែលរូបរាងខាងក្រៅមានលក្ខណៈស្រដៀងគ្នាខុសតែការតុបតែងមួយចំនួនប៉ុណ្ណោះ ដូចជា របាប៉ាណាខាងមុខ, កញ្ចក់ចំហៀង ចង្កៀង និង យ៉ាន់ ជាដើម។
តាមប្រភពពីឃ្លាំងលក់រថយន្តមួយទឹកក្នុងស្រុកបច្ចុប្បន្ន NX 200t F Sport ស៊េរីឆ្នាំ ២០១៦ សម្រាប់ពណ៌ស មានតម្លៃប្រមាណជា ៦ ៥០០០ ដុល្លារ និងពណ៌ខ្មៅឆ្នាំ ២០១៦ ឡើង ២០១៩ មានតម្លៃប្រមាណជា ៥ ៧៥០០ ដុល្លារ។ ចំពោះតម្លៃ NX 200t ប្រភេទធម្មតាវិញមានតម្លៃចន្លោះពី ៥ ម៉ីនទៅ ៦ ម៉ីន ដុល្លារ តាមស៊េរីឆ្នាំ គុណភាព តម្លៃសម្រាប់ទីផ្សារក្នុងស្រុក។
Lexus NX 200t មានកម្លាំងម៉ាស៊ីន ២៣៥ សេះ ម៉ាស៊ីនស៊ីឡាំងបួនទំហំ ២,០លីត្រ ចង្កឹះលេខ ៦វគ្គស្វ័យប្រវត្តិ។ ប៉ាណាខាងមុខបែបស្ព័រ យ៉ាន់ទំហំ ១៨ អ៉ីញ ប្រព័ន្ធបូមស្ព័រកាងមុខ និងរបាំងការពារភក់ផ្នែកចំហៀងបែបស្ព័រ ភ្ជាប់ជាមួយផ្លាក F Sport អំពូលកាត់អ័ព្ទ LED កៅអីស្ព័រ F Sport មានប្រព័ន្ធកម្ដៅកៅអី មានប្រព័ន្ធ Bluetooth ៕
ចុចអាន៖
Hyundai នាំកូន SUV លក់ដាច់ដូចព្យុះនៅឥណ្ឌា មកទីផ្សារអាស៊ីអាគ្នេយ៍
ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ)
បញ្ជាក់៖ តម្លៃនៅឃ្លាំងលក់រថយន្ត S-Auto និងអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។