- 2020-01-09 09:12:32
- ព័ត៌មាន
Faker កំពូល Gamer របស់ LOL ទម្លាយមូលហេតុមិនខ្ចីយកសង្សារ
- 2020-01-09 09:12:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Faker កំពូល Gamer របស់ LOL ទម្លាយមូលហេតុមិនខ្ចីយកសង្សារ
ចន្លោះមិនឃើញ
អ្នកលេងហ្គេមដ៏មានទេពកោសល្យប្រចាំប្រទេសកូរ៉េ ព្រមទម្លាយហើយពីអារម្មណ៍ និងការយល់ឃើញមួយចំនួនទាក់ទងនឹងជីវិតនៅលីវមិនហ៊ានបើកបេះដូងទទួលយកស្នេហា។
នៅក្នុងកម្មវិធី Radio Star របស់ទូរទស្សន៍ MBC ភាគដំបូងប្រចាំឆ្នាំ ២០២០ Faker កំពូល Gamer ប្រចាំ League Of Legends ដ៏ល្បីលំដាប់ Legend បានបង្ហាញវត្តមានជាកម្រពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួនខ្លាំងបំផុត។ បុរសម្នាក់ដែលទទួលបានក្ដីស្រឡាញ់ពីមនុស្សជុំវិញពិភពលោករូបនេះពិតជាមានទេពកោសល្យខ្ពស់មិនអាចកាត់ថ្លៃបានទាក់ទងនឹងជំនាញ និងភាពវៃឆ្លាតក្នុងការលេង League Of Legends ប៉ុន្តែកាន់តែមិនគួរឲ្យជឿ ព្រោះថាលោកមិនធ្លាប់ជាប់ពាក់ព័ន្ធក្នុងរឿងស្នេហាឡើយ។
វាជារឿងស្មានមិនដល់ដែលកើតមានសម្រាប់យុវភាពរបស់ Faker ស្របពេលមនុស្សជាច្រើនដែលមានវ័យស្របាលលោក មានគូរៀងៗខ្លួន និងធ្លាប់ប្រឡូកក្នុងរឿងស្នេហាស្ទើរទាំងអស់។
ទាក់ទងនឹងចម្ងល់នេះ លោកក៏បានឆ្លើយថា៖ «បើអ្នកធ្វើការជាអ្នកជំនាញលេងហ្គេម អ្នកមិនមានពេលផ្ទាល់ខ្លួនច្រើននោះទេ ខ្ញុំមានអារម្មណ៍ថា បើខ្ញុំចាប់ផ្ដើមទាក់ទងស្រឡាញ់អ្នកណាម្នាក់ នោះវាអាចនឹងធ្វើឲ្យភាគីទាំងសង្ខាងមានអារម្មណ៍មិនស្រណុកក្នុងចិត្ត អ៊ីចឹងខ្ញុំងាកមកផ្ដោតតែលើការងាររបស់ខ្ញុំតែមួយមុខវិញប្រសើរជាង។ សរុបមកខ្ញុំមិនដែលមានស្នេហាទេតាំងពីកើតមក»៕