• 2020-01-09 03:34:59
  • ព័ត៌មាន

ឡានកង់៦ Mercedes G63 AMG 6x6 តម្លៃ១,៥លានដុល្លារ អស្ចារ្យយ៉ាងណាខ្លះ? (វីដេអូ)

  • 2020-01-09 03:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz បានផលិតរថយន្តភីកអាប់កង់៦ ដោយឲ្យឈ្មោះថា G63 AMG 6x6 ដែលជាជើងខ្លាំងខាង Off-road មួយ។

រថយន្ត Mercedes-Benz G63 AMG 6x6 នេះ អាចបើកបរវិលកង់ទាំង៦ ហើយបំពាក់លក្ខណៈពិសេសដូចជា ប្រើប៉ុងដាច់, អាចសារ៉េប៉ុងបាន៥បែប និងចាក់សោរប៉ុងបាន ព្រមទាំងមុខងារគ្រប់គ្រងសម្ពាធខ្យល់កង់ អាចបន្ថូរខ្យល់ ឬបូមខ្យល់វិញបាន ជាដើម។ រថយន្តដ៏អង់អាចនេះមានកម្ពស់សរុប ២,៣ម៉ែត្រ និង ទទឹង ២,១ម៉ែត្រ ហើយមានទម្ងន់ដល់ទៅ ៣,៨៥តោនឯណោះ។

G63 AMG 6x6 នេះ បំពាក់ម៉ាស៊ីន AMG ចំណុះ ៥,៥លីត្រ Biturbo ទំហំ ៨ស៊ីឡាំង មានកម្លាំងជាង ៥០០សេះ ប្រើប្រអប់លេខអូតូ AMG SPEEDSHIFT PLUS 7G-TRONIC (៧វគ្គ)។ ជាមធ្យមរថយន្តនេះមានកម្រិតស៊ីប្រេង ១៩លីត្រក្នុងក្រុង និង ១១លីត្រក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ចង់ដឹងថា រថយន្ត Mercedes-Benz G63 AMG 6x6 អស្ចារ្យយ៉ាងណាខ្លះទៀត សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់