- 2020-01-09 01:35:23
- ព័ត៌មាន
ដោយសារហេតុផលនេះ Foxconn លុបចោលគម្រោងសាងសង់រោងចក្រតម្លៃ ៥ ពាន់លានដុល្លារនៅឥណ្ឌា
- 2020-01-09 01:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារហេតុផលនេះ Foxconn លុបចោលគម្រោងសាងសង់រោងចក្រតម្លៃ ៥ ពាន់លានដុល្លារនៅឥណ្ឌា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Foxconn បានសម្រេចបោះបង់ផែនការណ៍លើគម្រោងសាងសង់រោងចក្រមានតម្លៃ ៥ ពាន់លានដុល្លារនៅប្រទេសឥណ្ឌា ក្រោមមូលហេតុមិនអាចរកទីតាំងដីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់ខ្លួន។
តាមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនៅរដ្ឋ Maharashtr លោក Subhaash Desai បានសង្កត់ធ្ងន់ថាគម្រោងនេះគឺគ្រោងទុកមុនតាំងពី ៥ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែនៅទីបញ្ចប់នៅតែមិនអាចជោគជ័យលើការទិញដីណាមួយដែលក្រុមហ៊ុនចង់បាន។
យោងតាមប្រភពសារព័ត៌មានប្រចាំតំបន់បានឲ្យដឹងថាក្រុមហ៊ុន Foxconn ចង់បង្កើតរោងចក្ររបស់ខ្លួននៅឯកំពង់ផែ Jawharlal Nehru ក្នុងទីក្រុង Navi Mumbai និងទិញដីចំនួន ៤៤ ហិចតានៅតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្តែបច្ចុប្បន្នដីនៅទីនោះគឺមានម្ចាស់ហើយដោយស្ថិតក្រោមការគ្រប់គ្រងដោយប្រតិបត្តិករស្ថានីយ៍ប្រេងឥន្ធនៈលំដាប់ពិភពលោក DP World។
គួរបញ្ជាក់ថា Foxconn គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅឯប្រទេសតៃវ៉ាន់ ជាដៃគូផ្គត់ផ្គង់ដ៏ធំមួយឲ្យក្រុមហ៊ុន Apple លើការផលិត iPhone, iPad, MacBook និងបន្ទះឈីបជាច្រើន ប៉ុន្តែមិនធ្លាប់មានរោងចក្រងផលិតនៅឥណ្ឌាកាលពីពេលកន្លងទៅឡើយ៕
អានអត្ថបទ: