• 2020-01-08 02:51:13
  • ព័ត៌មាន

ឡានអនាគត Mercedes ទើបចេញ ឌីហ្សាញតាមរឿង Avatar ឡូយអស់ទាស់ (វីដេអូ)

  • 2020-01-08 02:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Daimler ទើបតែប្រកាសចេញនូវរថយន្តអនាគតថ្មីរបស់ខ្លួន ហៅថា Mercedes-Benz Vision AVTR នៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show (CES) ដោយទទួលបានការឌីហ្សាញតាមរឿងដ៏ល្បី Avatar ដែលចេញកាលពីឆ្នាំ២០០៩។

រថយន្ត Mercedes-Benz Vision AVTR ត្រូវបានឌីហ្សាញឡើងតាមការស្រមើលស្រមៃទៅថ្ងៃអនាគត គួបផ្សំជាមួយនឹងសាច់រឿង Avatar និងទំនាក់ទំនងរវាងមនុស្ស ម៉ាស៊ីន និង ធម្មជាតិ។

Vision AVTR មិនមានមុខងារបញ្ជាដូចរថយន្តធម្មតាឡើយ ដោយមានតែកន្លែងបញ្ជាមួយនៅចំតាប្លូកណ្តាលប៉ុណ្ណោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កង់របស់វាមានបំពាក់ភ្លើងបំភ្លឺ និងភ្លើងស៊ីញ៉ូទៀតផង។

លើសពីនេះ នៅលើដំបូលរបស់វាមានបន្ទះបិទ-បើកចំនួន ៣៣ ដែលដើរតួធ្វើឲ្យ Aerodynamics កាន់តែប្រសើរ និងជួយទប់ពេលចាប់ហ្វ្រាំង។

ដោយសារតែវាជារថយន្តអនាគត Vision AVTR បានបំពាក់កញ្ចប់អាគុយកម្លាំង ១១០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ៧០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ដែលចំណាយពេលត្រឹម ១៥នាទីប៉ុណ្ណោះ។ រថយន្តនេះប្រើម៉ូទ័រអគ្គិសនីចំនួន៤ មានកម្លាំងសរុប ៤៧០សេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់