• 2020-01-03 06:37:35
  • ព័ត៌មាន

គ្រាន់​តែ​បញ្ចូល​កាត​ស្មាត ក៏​អាច​ឈ្នះ​ម៉ូតូ អាសង់ ដែរ!

  • 2020-01-03 06:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ពិសេសថែមទៀត ក្រុមហ៊ុនស្មាត អាស្យាតា បាន ផ្ដល់​រង្វាន់​ម៉ូតូ​ហុង​ដាឌ្រីម​ចំនួន ២រង្វាន់​ដល់​អ្នក​មាន​សំណាងទាំង ២រូប ដោយគ្រាន់តែធ្វើការកោសកាតបញ្ចូលទឹកប្រាក់ ចំនួន ៥០០០ រៀល និង ១០ ០០០រៀល ពី​កម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា។

អ្នកនាង ផុន ផល្លី មកពីភ្នំពេញដែលទទួលបានរង្វាន់ម៉ូតូហុងដាបាន​ថ្លែង​ថា ពិត​ជា​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេលគាត់កោសកាតស្មាត ដែល​រំពេច​នោះ​បាន​ឃើញ​រូប​ម៉ូតូ​ហុងដាឌ្រីម​2019នៅ​លើ​ក្រដាសកោស។ ផលី្លបាននិយាយថា៖ “ខ្ញុំបាន​ដឹង​ថា​ស្មាត​ផ្ដល់​រង្វាន់​តាំង​ពីដំបូង​នៅ​តាម​បណ្ដាញ​សង្គម តែ​ភ្ញាក់​ផ្អើលខ្លាំងដែលបានឃើញរូបម៉ូតូ ហើយ​ក៏​តេ​ទៅ​សួរ​ក្រុមហ៊ុន​ក៏​បញ្ជាក់​ថា​ពិត​ជា​បាន​ទទួល​រង្វាន់មែន។ និយាយ​ទៅ​គឺ​ថា​សប្បាយ​ចិត្ត​ដែល​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ល្អ​ហើយ​អាច​ឈ្នះ​រង្វាន់​ថែមទៀតផង។”

ងាកមក​ លោក គួយ ណាំ មកពីខេត្តព្រៃវែងក៏ជាអតិថិជនមួយរូបផងដែរ ដែល​ទទួល​បាន​រង្វាន់​ម៉ូតូ​តាម​រយៈ​ការ​កោស​កាត​នេះ។ លោក ណាំ បាន​ផ្ដាំ​ដល់​អ្នក​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​ដៃ​ស្មាត​ទាំង​អស់​ឲ្យ​ប្រើ​កោសកាត ៥ ០០០រៀល និង​ ១០ ០០០រៀល ដើម្បីទទួលបានឱកាសឈ្នះទាំងអស់គ្នា​។

នេះជាអតិថិជន ទី២ និងទី៣ ដែលទទួលបានម៉ូតូពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់​ក្រុមហ៊ុន ស្មាត អាស្យាតា។ កន្លងមកក៏បានអ្នកឈ្នះរង្វាន់ ទូរស័ព្ទដៃ Oppo Reno Oppo F11 Pro Smart Prime II និងSmart @Home ជាច្រើនដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងបញ្ចប់នៅចុងខែកុម្ភះ ដូច្នេះកុំភ្លេចកោសកាតឥឡូវនេះដើម្បីឈ្នះ 100% ជាមួយរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមានម៉ូតូ Honda Dream 2019 ចំនួន 10 រង្វាន់ ទូរស័ព្ទ OPPO Reno 10x Zoom ចំនួន 20 រង្វាន់ OPPO F11 Pro ចំនួន 50 រង្វាន់ គម្រោង Smart @Home Standard 3 ខែ ចំនួន 100 រង្វាន់ ទូរស័ព្ទ Smart Prime II ចំនួន 500 រង្វាន់ និងរង្វាន់ជាច្រើនទៀត។ គាំទ្រលុយរៀលខ្មែរ ទិញកាតកោស ៥ ០០០រៀល និង ១០ ០០០រៀល ឥឡូវនេះ៕

មតិយោបល់