• 2019-12-31 03:29:11
  • ព័ត៌មាន

កុំ​ឲ្យ​គេ​ថា​ធ្វើ​បាន​តែ​ការងារ Design ផ្លែប៉ោម​គ្រោង​ចេញ​កុំព្យូទ័រ Gaming តែ​តម្លៃ​កប់​ពពក

  • 2019-12-31 03:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​អ្នក​ប្រើប្រាស់​កុំព្យូទ័រ Mac ភាគ​ច្រើន គឺ​មាន​គោលដៅ​ចម្បង​ផ្តោត​លើ​ការងារ Design ការងារ​សរសេរ​កូដ ឬ​កាត់​ត​វីដេអូ ​ដោយ​សារ​តែ​កុំព្យូទ័រ​របស់​ Apple មាន​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក​និង​កម្លាំង​ម៉ាស៊ីន​គួរសម​ល្មម។

ដោយ​គ្មាន​ចំណែក​ទីផ្សារ​ក្នុង​ការ​នាំ​ចេញ​កុំព្យូទ័រ Gaming ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​បាន​ចុច​ផែនការណ៍​ថ្មី ចង់​ផលិត​នូវ​កុំព្យូទ័រ Mac ប្រភេទ Gaming PC ដែល​មាន​តម្លៃ​ដល់​ទៅ ៥ ០០០ ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ពី Patently Apple បាន​ចុះ​ផ្សាយ។

ផែនការណ៍​នេះ​នឹង​រុញ​ឲ្យ Apple ​ចាប់​ផ្តើម​ប្រលូក​ខ្លាំង​ក្នុង​ទីផ្សារ​កីឡា​អេឡិចត្រូនិក eSports ចាប់​ពី​ឆ្នាំ​ក្រោយ​ត​ទៅ។ ប៉ុន្តែ​ជា​ចម្ងល់​គឺ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នៅ​ឡើយ ថា​វា​ជា​ប្រភេទ​កុំព្យូទ័រ Desktop ឬ Laptop ពោល​គឺ​ចម្លើយ​ច្បាស់ការ​រំពឹង​អាច​លាត​ត្រដាង​នៅ​ខែ​មិថុនា ឆ្នាំ​ក្រោយ​នា​ព្រឹត្តិការណ៍ WWDC៕

អានអត្ថបទ:

ប្រភព៖ tweaktown ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់