- 2019-12-27 02:03:53
- ព័ត៌មាន
សុខៗស្រាប់តែ Motorola ពន្យារពេលចេញលក់ទូរសព្ទបត់ Razr 2019
- 2019-12-27 02:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខៗស្រាប់តែ Motorola ពន្យារពេលចេញលក់ទូរសព្ទបត់ Razr 2019
ចន្លោះមិនឃើញ
Motorola បានប្រាប់ឲ្យដឹងថាមិនអាចបើកទទួលការកុម្ម៉ង់ទិញទូរសព្ទបត់ Razr ចាប់ពីថ្ងៃទី ២៦ ខែធ្នូ និងចេញលក់ចាប់ពីដើមខែមករាទាន់ពេលនោះទេ ដោយសារតែមានតម្រូវការខ្ពស់ពេកពីអតិថិជន។
អ្នកតំណាង Motorola បានប្រាប់ Gizmodo ថា ៖ "តាំងពីប្រកាសចេញនៅខែវិច្ឆិកាមក ទូរសព្ទ Razr 2019 ទទួលបានចំណាប់អារម្មណ៍ល្អ។ តម្រូវការមានខ្ពស់ គឺលើសពីការរំពឹងទុក។ ដូចនេះហើយ Motorola សម្រេចចិត្តផ្លាស់ប្ដូរពេលវេលាចេញលក់ ដើម្បីបំពេញតម្រូវការអតិថិជន។”
Motorola Razr បានប្រកាសចេញកាលពីថ្ងៃទី ១៣ វិច្ឆិកា ដែលដំបូងកំណត់ថាបើកទទួលការកុម្ម៉ង់ទិញនៅថ្ងៃទី ២៦ ខែធ្នូ និងដាក់លក់ជាផ្លូវការនៅថ្ងៃទី ៩ មករា ២០២០។ ទូរសព្ទនេះមានតម្លៃ ១ ៥០០ ដុល្លារ ហើយលក់ផ្ដាច់មុខដោយ Verizon នៅសហរដ្ឋអាមេរិក៕
ចុចអាន ៖ មកមើលវីដេអូបើកប្រអប់ទូរសព្ទបត់ Motorola Razr ថ្មី គ្រាន់តែប្រអប់ក៏ឡូយកប់ដែរ (វីដេអូ)