• 2019-12-26 02:46:28
  • ផលិតផលថ្មី

Dell XPS និង Inspiron Portfolio ថា​ម​ពល​ខ្លាំង និង​រចនា​យ៉ាង​ស្រស់ស្អាត មានលក់នៅកម្ពុជាជាផ្លូវការ

  • 2019-12-26 02:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០១៩​ កន្លង​ទៅ​ ក្រុមហ៊ុន Dell បាន​បង្ហាញ​ចេញ​​នូ​វ Dell XPS និង Inspiron Portfolio ថ្មី ដែល​ផ្ដល់​ជូន​​​នូ​វ​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ពិ​ភព​លោក វា​មាន​ដំណើរការ​កម្រិត​ធ្ង​ន់​ជាមួយនឹង​ការ​រចនា​ដ៏​ស្តើង​ស្រាល​យ៉ាង​ស្រស់​ស្អាត​។​

​​ម៉ូ​ឌែ​ល XPS និង Inspiron ស៊េរី​ថ្មី​ដំ​ណើរ​ការ​ដោយ Processor Intel® Core™ s ​ជំនាន់​​ទី ១០ ​ប្រព័ន្ធ​​ដំណើរ​​រការ​ដ៏​ខ្លាំងក្លា​អាច​បំ​ពេញ​នូ​វត​ម្រូ​វ​ការ​នៃ​ការ​ប្រើប្រាស់​សម្រាប់​កម្មវិធី​ធំៗ និង​ដំណើរការ​កម្មវិធី​ច្រើន​ក្នុងពេល​តែ​មួយ​បាន ខណៈដែល​កម្រិត​បង្ហាញ​រូប​រូបភាព​នៅរ​ក្សា​ដល់​កម្រិត 4K ដែល​វា​អាច​ផ្តល់​នូ​វ​ភាពងាយស្រួល​បំផុត​។ ដោយសារតែ​មាន​ប្រព័ន្ធ​ដំ​ណើ​រការ​ខ្លាំងក្លា វា​អាចជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​ប្រើប្រាស់​ក្នុង​កម្រិត​ធ្ងន់​បាន​ជាមួយនឹង​ការ​រចនា​ដ៏​ស្តើង​ហើយ​ស្រាល​ងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន វា​ពិតជា​ល្អ​បំផុត​សម្រាប់​ម៉ូ​ឌែ​ល​ទាំងពីរ​នេះ​។​

​លោកស្រី Sadanan Yodpradoo ដែលជា Country Manager របស់ Dell Technologies ប្រចាំនៅឥណ្ឌូចិនបាន​មាន​ប្រសាសន៍ថា ៖ “​នៅក្នុង​ស​ម័យកាល​ដែល​ពេញ​និ​យម​នូ​វ​ការផលិត​នូ​វ​ផលិតផល​ស្តើង ហើយ​ស្រាល​នេះ យើង​បាន​យល់ឃើញថា​វា​មិន​ត្រឹមតែ​ជាការ​ប្រកួតប្រជែង​ផលិត​នូ​វ​ផលិតផល​ដែល​តូច​ជាង​មុន​សម្រាប់​អតិ​ថិ​ជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ក៏​ចង់បាន​នូ​វ​កុំព្យូទ័រ​ដែល​មានការ​អភិ​វ​ឌ្ឍ​ន៍ មាន​ប្រព័ន្ធ​ទំ​នាក់​ទំ​នង​ខ្លាំង មាន​ថា​ម​ពល​ខ្លាំង និង​មានការ​រចនា​ដ៏​ល្អ​ឥត​ខ្ចោះ​ផងដែរ​។​” លោកស្រី បាន​បន្ថែម​ទៀតថា ៖ “​ដោយ​ការបន្ថែម​ទៅលើ​ប្រព័ន្ធ​ដំ​ណើ​រការ 10th Gen processors ថ្មី​របស់ Intel នេះ យើង​អាច​ផ្តល់​នូ​វ​ប្រព័ន្ធ​ដំ​ណើ​រការ​ដ៏​ខ្លាំងក្លា​អាច​បំ​ពេញ​នូ​វត​ម្រូ​វ​ការ​នៃ​ការ​ប្រើប្រាស់​សម្រាប់​កម្មវិធី​ធំៗ និង​ដំណើរការ​កម្មវិធី​ច្រើន​ក្នុងពេល​តែ​មួយ​បាន នៅក្នុង​កុំព្យូទ័រ​ដែល​មាន​ការ​រចនា​ដ៏​ស្រស់ស្អាត​"។ ​

​XPS របស់ Dell ជា​សែស្រឡាយ​ទទួល​បាន​ពាន​រ​ង្វាន់​ច្រើនជាង​គេ​ដែល​ត្រូវ​បាន​ប្រារ​ព្ធ​ពិធី​ដើម្បី​អបអរសាទ​រ​នូ​វ​បច្ចេកវិទ្យា​ដ៏​ល្អ​បំ​ផុត ការផលិត​ដ៏​ពិសេស ប្រើប្រាស់​គ្រឿងបន្លាស់​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​សមត្ថភាព​ដែល​អាច​រួមបញ្ចូល​ទាំង​ថា​ម​ពល និង​ភាពស្រស់ស្អាត​ក្នុង​ម៉ាស៊ីន​តែមួយ​។ Dell បាន​ប្រតិបត្តិ​នូ​វ​ការ​ប្តេជ្ញាចិត្ត​នេះ​ឱ្យឈាន​ទៅមុខ​មួយកម្រិត​ថែម​ទៀ​ត​នោះ​គឺ XPS 13 2-in-1 ថ្មី​។ វា​ជា​កុំព្យូទ័រ​យួរដៃ​ដំ​បូ​ង​គេ​បំ​ផុត​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Project Athena ដោយ​ប្រើប្រាស់​នូ​វ​ប្រព័ន្ធ​ដំ​ណើ​រការ 10th Gen CoreTM របស់ Intel ជា​ប្រភេទ 10-nanometer silicon​។

​បទពិសោធន៍​ថ្មី​នៃ​ការបង្ហាញ​រូបភាព​ជាមួយនឹង​ផលិតផល 2-in-1 ថ្មី​រួមបញ្ចូល​ក្នុង​អេក្រង់​តែមួយ ដែល​មាន​ដូចជា​អេក្រង់​បង្ហាញ​រូបភាព​ប្រភេទ InfinityEdge display មាន​ទំហំ​ធំ​ជាង​មុន ៧% មាន​កម្រិត Aspect Ratio 16:10 រួម​ជា​មួយ​នឹង​បច្ចេកវិទ្យា Dolby Visioni ។ លើស​ពី​នោះ​ទៅទៀត​កម្រិត​បង្ហាញ​រូបភាព UHD+ display បាន​ផ្តល់​លោកអ្នក​នូ​វ​ពណ៌​ជាក់ស្តែង​ពិតៗ កម្រិត​បង្ហាញ​រូបភាព​យ៉ាងច្បាស់​គ្រប់​ចំណុច​ទាំងអស់ និង​មាន​រូបភាព​ត្រជាក់​ភ្នែក ហើយ​លោកអ្នក​អាច​រីករាយ​ជាមួយនឹង​បច្ចេកវិទ្យា HDR ជាមួយនឹង HDR400 ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ UHD+ panel​។ ជាមួយគ្នា​នេះ​ផងដែ​រវាក៏​ត្រូវបាន​រួមបញ្ចូល​ជាមួយនឹង​កាមេរ៉ា​ដ៏​ឆ្លាត​វៃ​បំផុ​តរបស់ Dell នៅ​ខាងលើ​គែម​អេក្រង់​។​ ​ ​Dell XPS 13 2-in-1 ថ្មី​ជា​កុំព្យូទ័រ​យួរដៃ​ដំ​បូ​ង​គេ​បំ​ផុត​ដែល​ត្រូវបាន​បំ​ពាក់​ជាមួយ​ប្រ​ព័​ន្ធ​ដំ​ណើ​រការ 10th Gen Intel Core processors របស់ Intel និង​មាន​ដំណើរការដ៏​ខ្លាំងក្លា​ដោយ​បច្ចេកវិទ្យា Intel Dynamic Tuning Technology ចុងក្រោយបង្អស់ ដោយ​មាន​មុខងារ​ដំណើរការ​ឆ្លាស់​ថា​ម​ពល​នៃ CPU អា​ស្រ័យ​ទៅលើ​ទំ​ហំ​ការងារ​ដែល​កំ​ពុង​តែ​ដំ​ណើ​រការ​នៅលើ​កុំ​ព្យូ​ទ័​រ​។ ​ ​វា​ជា KillerTM AX1650 (2x2) ថ្មី​ដែល​ត្រូវបាន​ផលិត​ជាមួយ Intel WiFi 6 Chipset ដែល​ផ្តល់​នូ​វ​ការតភ្ជាប់ Wireless គ្មាន​ខ្សែ​លឿន​ជាង​ជំនាន់​មុន​រហូតដល់ ៣ ដង​។ The Killer 1650 នឹង​ធ្វើការ​ដោយ​ស្វ័យ​​ប្រវត្តិ​​ក្នុង​ការ​កំណត់ ចែក​ថ្នាក់ និង​ផ្តល់​អត្ថិភាព ក្នុង​ការ​បើក​វីដេអូ​លើ​អ៊ីនធឺណិត​ ការភ្ជាប់​ទំនាក់ទំន​ង និង​ការ​ដំណើរការ​ហ្គេម ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​រីករាយ​ជា​ជាមួយនឹង​បទពិសោធន៍​ក្នុង​ការបើក​អ៊ី​ន​ធើ​ណែ​ត​កាន់តែ​លឿន​ជាង​មុន​។

​ទំលាប់​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិ​ច​ត្រូ​និច​បច្ចុប្បន្ន មនុស្ស​គ្រប់​គ្នា​ចូលចិត្ត​សម្លឹងមើល​អេក្រង់​រហូតដល់​រាប់​ម៉ោង​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ពួកគាត់​បាន​សម្លឹងមើល​ព​ន្លឺ​ពណ៌​ខៀ​វ​យ៉ាងច្រើន​។ ដើម្បី​កាត់បន្ថយ​នូ​វ​ផល​ប៉ះពាល់​នៃព​ន្លឺ​ពណ៌​ខៀ​វ​នេះ ប៉ុន្តែ​នៅតែ​រក្សា​ពណ៌​ឱ្យ​ច្បាស់​ត្រជាក់​ភ្នែក​ល្អ​នោះ Dell បាន​នាំមក​នូ​វ​បច្ចេកវិទ្យា​ថ្មី Eyesafe® displays ឱ្យ​ដំណើរការក្នុង XPS 13 2-in-1 ថ្មី ដើម្បី​កាន់​បន្ថយ​ព​ន្លឺ​ពណ៌​ខៀវ​ដែល​មាន​ផល​ប៉ះ​ពាល់ និង​បំបែក​វានៅ​ទូទាំង​វិសាល​គម​នៃ​ព​ន្លឺ​។​ ​ ​ក្នុងនាម​ជា​អ្នកឈ្នះ​នូ​វ​ពាន​រ​ង្វាន់ COMPUTEX d&i Award ផលិតផល 2-in-1 ថ្មី គឺជា​សក្ខី​បទ​របស់ Dell ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​ក្នុង​ការ​រួមបញ្ចូល​គ្នា​នូ​វ​សិល្បៈ​ហត្ថកម្ម​ដោយ​អ្នក​ជំនាញ ជាមួយនឹង​គ្រឿងបន្លាស់​ដែល​មាន​គុណភាព​ដ៏​ល្អ​ប្រណិត​។ ផលិត​ម៉ាស៊ីន CNC ស្រោប​ដោយ​អាលុយមីញ៉ូម ជាមួយនឹង​គែម​សងខាង​មាន​ពណ៌​ពេជ្រ​ដ៏​ល្អ​ប្រណីត កន្លែង​ដាក់​ដៃ​ផលិត​ពី​សរសៃ​កាបូន​ពណ៌​ខ្មៅ និង​ស្រោប​ដោយ​កញ្ចក់ Gorilla Glass 6 ដោយ​មាន​ភាព​ជាប់​ធន់ និង​ស្រស់ស្អាត​ផងដែរ​។ Dell ក៏​បាន​រួមបញ្ចូល​នូ​វ​លក្ខណៈពិសេស​ជាច្រើន​ទៀត​ដូចជា Touchpad ធំ​ជាង​មុន ក្តា​រ​ចុច​មាន​រចនាបទ edge-to-edge MagLev និង​ត្រ​ចៀក​បិត​បើក​ថ្មី​ត្រូវបាន​រចនា​ដោយ​ដៃ​ដោយ​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង​ខ្លាំង​បំ​ផុត​។ ការរួមបញ្ចូល​គ្នា​នូ​វ​បទពិសោធន៍​នៃ​ការ​ប្រើប្រាស់​ដ៏​ល្អ​ឥត​ខ្ចោះ ជាមួយនឹង​ការ​រចនា​ដ៏​ស្រស់ស្អាត នៅក្នុង​រូបរាង​ដ៏​តូច​ស្តើង​។​ ​

​Dell ក៏​បាន​នាំមក​ជូន​លោកអ្នក​នូ​វ​កុំព្យូទ័រ​យួរ​ដៃ Inspiron ថ្មី ដែល​ប្រើប្រាស់​បាន​ច្រើនយ៉ាង និង​ងាយស្រួល ហើយ 2-in-1 ជាមួយនឹង​ការ​រចនា​ដ៏​ថ្មី​សន្លាង មាន​មុខងារ​ពិសេសៗ និង​តម្លៃ​សម​រម្យ​។ ដូច្នេះ​ឥឡូវនេះ​អ្នក​ទាំងអស់គ្នា​អាច​ទទួលបាន​នូ​វ​អ្វី​ដែល​អាច​បំ​ពេញ​នូ​វត​ម្រូ​វ​ការ​របស់​អ្នក និង​អាច​បង្ហាញ​នូ​វ​សក្តា​នុព​ល​ដ៏​អស្ចារ្យ​របស់​អ្នក​បាន​។​ ​ ​ជាមួយនឹង​ប្រព័ន្ធ​ដំ​ណើ​រការ​ចុងក្រោយ​បំ​ផុត 10th Gen Intel® Core™ processors Dell បាន​ផ្តល់ជូន​លោកអ្នក​នូ​វ​ថា​ម​ពល​ដ៏​ខ្លាំងក្លា​សម្រាប់​ដំណើរការ​កម្មវិធី​ច្រើន​ក្នុងពេល​តែមួយ ដែល​មាន​នៅក្នុង​សែស្រឡាយ Inspiron ថ្មី​របស់ Dell ដូចជា Inspiron 15 5000 ជាដើម​។ Inspiron 5490 ត្រូវបាន​រួមបញ្ចូល​នូ​វ​លក្ខណៈសម្បត្តិ​និង​មុខងារ​ពិសេសៗ​ជាច្រើន​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់​នូ​វ​ទំនុកចិត្ត និង​ធ្វើ​ការងារ​បាន​ច្រើនយ៉ាង ហើយ​ក៏​ផ្តល់​នូ​វ​ជ​ម្រើ​ស​ពណ៌​ជាច្រើន​ផងដែរ​ដូចជា​ពណ៌ Platinum Silver, Iced Lilac, Iced Mint, និង Iced Gold​។ វា​នៅតែ​ផ្តល់ជូន​លោកអ្នក​នូ​វ​មុខងារ​ពិសេសៗ​ជាច្រើន​ដូចជា អេក្រង់​ស្ទើតែ​គ្មាន​គែម ៣ ជ្រុង​ដោយ​អាច​ទស្សនា​ជាមួយនឹង​ទិដ្ឋភាព​ដ៏​ធំ​ទូលាយ មាន​មុខងារ​ស្កេន​ម្រាមដៃ​រហ័​ស​ហើយ​មាន​សុវត្ថិភាព ការ​រចនា​ប្រព័ន្ធ​បន្ថយកម្តៅ​ថ្មី​ដោយ​ផ្លុំ​ខ្យល់​ក្តៅ​ចេញ​តាម​ត្រ​ចៀ​កបិទ​បើក​ដែល​ត្រូវបាន​លាក់បាំង​យ៉ាង​ជិត និង​ស្រោប​ដោយ​សារធាតុ​អាលុយមីញ៉ូម​ដែល​ធ្វើ​ឲ្យ​ផលិតផល​នេះ​កាន់តែ​មាន​​ប្រណីតភាព​ថែម​មួយ​កម្រិត​ទៀ​ត​។

​ការ​រចនា​ប្រព័ន្ធ​បន្ថយកម្តៅ​ថ្មី​ត្រូវបាន​ប្រើប្រាស់​នូ​វ​រូប​ម​ន្ត និង​ឧបករណ៍​វាស់​ល្បឿន​ដ៏​ទំនើប ដើម្បី​ស្វែង​យល់​នៅពេលដែល​វា​ត្រូវបាន​ដាក់​បាំង​នឹង​រន្ធ​កង្ហារ ដូច្នេះ​វា​នឹង​បន្ថែមថា​ម​ពល​ដើម្បី​ទទួលបាន​ដំ​ណើ​រការ​ល្អ​បំ​ផុត​។​ ​ ​លើសពី​នេះ​ទៅទៀត​ប្រ​ព័​ន្ធ​របស់ Dell Inspiron 5000 series និង AIO (All-in-One) ក៏​ត្រូ​បាន​អភិវ​ឌ្ឍ​ជាមួយនឹង​ប​ព័​ន្ធ​ដំ​ណើ​រការ​ថ្មី 10th Gen Intel® Core™ processors ផងដែរ ដែល​មានដូចជា​៖​

  • ​Inspiron 13 5000 (5391) ផ្តល់​នូ​វ​ភាពងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន ជាមួយនឹង​រូប​រាងស្តើង និង​មាន 2 ពណ៌ Platinum Silver និង Iced Lilac​

  • ​Inspiron 14 5000 2-in-1 (5491) ផ្តល់​នូ​វ​ភាពងាយស្រួល​សម្រាប់​ប្រើប្រាស់​បាន​មុខងារ​ច្រើនយ៉ាង មាន​មុខងារ​បត់បែន​បាន​បាន 4 យ៉ាង និង​អេក្រង់​បង្ហាញ​បែប Cinema ជាមួយនឹង​ការ​រចនា​រូបរាង​ដ៏​តូច​ស្តើង​

  • ​Inspiron 25 5000 (AIO 5490) ការ​រចនា​ប្រកបដោយ​ភាព​ឆ្លាត​វៃ​មាន​ទំហំ 24 inch រួមបញ្ចូល​នៅក្នុង Desktop តែ​មួយ​ជាមួយនឹង​ប្រព័ន្ធ​ដំ​ណើ​រការ​ចុងក្រោយ​បំ​ផុត 10th Gen Intel® Core™ processors ការបង្ហាញ​រូបភាព InfinityEdge display អង្គ​ផ្គុក​ទិន្នន័​យ​មាន​ភាពងាយស្រួល មុខងារ Dell Cinema និង កាមេរ៉ា​លោត​ចេញ​មក​ក្រៅ​។​

​ ​លោក​អ្នក​អាច​រក​ទិញ​បាននូ​វ​គ្រប់​ផលិតផល​ទាំងអស់​នៅតាម​បណ្តា​ហាង​ចែកចាយ​ផ្លូវការ Dell ​សូម​ឆែក​នៅតាម​ហាង​ចែកចាយ​ផ្លូវការ Dell តាម​រយៈ facebook.com/inspiredyourlife​ សម្រាប់​ម៉ូដែល​ដែល​មាន​ដូច​ខាង​ក្រោម ៖

  • Dell XPS 13 7000 2-in-1 (7390 2-in-1)

  • ​Dell Inspiron 13 5000 (5391)

  • Dell Inspiron 14 5000 (5490,5491)

  • ​Dell Inspiron 24 AIO (5490)​ ​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំ​នាក់​ទំ​នង​ជាមួយ Dell Cambodia តាម​រយៈ Facebook ៕ ​

មតិយោបល់