- 2019-12-24 07:16:00
- ព័ត៌មាន
Honda CR-V Hybrid នឹងមាននៅអាមេរិកនៅឆ្នាំក្រោយ
- 2019-12-24 07:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda CR-V Hybrid នឹងមាននៅអាមេរិកនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda នឹងនាំយករថយន្ត Honda CR-V Hybrid ឆ្នាំ២០២០ ទៅទឹកដីអាមេរិកដើមឆ្នាំក្រោយ ហើយក៏គ្រោងផលិតរថយន្តប្រភេទនេះ នៅរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌាផងដែរ។ នេះតាមការឱ្យដឹងពីគេហទំព័រ Automotive News។
រថយន្ត Hybrid Version នេះ នឹងមានការធ្វើកំណែប្រែថ្មី ទាំងរូបរាង និងគ្រឿងបរិក្ខារ សម្រាប់ឆ្នាំ២០២០។ រថយន្ត CR-V Hybrid ត្រូវបាន Honda លក់នៅអឺរ៉ុបក្នុងឆ្នាំនេះ ដោយទទួលបានលទ្ធផលវិជ្ជមាន ហើយរថយន្តនេះទៀតសោត ប្រើម៉ូទ័រអគ្គិសនីចំនួន២ និងចែករំលែកថាមពលជាមួយម៉ាស៊ីនរបស់ Accord Hybrid (រថយន្តនេះផលិតនៅអាមេរិក) ជួយសន្សំសំចៃប្រេងបានខ្ពស់។
ដោយឡែកក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ នឹងត្រូវវិនិយោគទឹកប្រាក់ប្រមាណ ៤,២ លានដុល្លារ និងបន្ថែមការងារចំនួន ៣៤ កន្លែងក្នុងរោងចក្រ ដើម្បីគាំទ្រសង្វាក់ផលិតកម្ម CR-V Hybrid នៅរោងចក្រ Greensburg, Ind., របស់ខ្លួនក្នុងប្រទេសឥណ្ឌា។ Honda បានឱ្យដឹងទៀតថា រោងចក្ររបស់ខ្លួន Russells Point នៅរដ្ឋ Ohio សហរដ្ឋអាមេរិក នឹងផលិតម៉ូទ័រអគ្គិសនី (Electric power) ខណៈរោងចក្រក្នុងទីក្រុង Anna នៅប្រទេសមហាអំណាចសេដ្ឋកិច្ចដដែល នឹងផលិតម៉ាស៊ីន ២០០០ សេសេសម្រាប់រថយន្ត CR-V។
រថយន្ត CR-V កូនកាត់ស៊េរីឆ្នាំ ២០២០ នឹងមានការកែប្រែច្រើនកន្លែង (Upgrade) ដូចជា ក្បាលផ្នែកខាងមុខ និងផ្នែកកន្ទុយក្រោយ កង់ ប្រព័ន្ធបច្ចេកវិទ្យា Honda Sensing safety and driver-assisted។
គួរបញ្ជាក់ថា រថយន្ត CR-V កូនកាត់ជារថយន្ត ដែលលក់ដាច់បំផុតមួយរបស់ Honda ហើយវាជាគូប្រជែងដ៏ខ្លាំងក្លារបស់ Toyota RAV4 Hybrid។ យ៉ាងណាចំពោះតម្លៃវិញ ក្រុមហ៊ុនមិនបានបង្ហើបឱ្យដឹងឡើយ៕