• 2019-12-24 03:49:46
  • ព័ត៌មាន

ឡូយណាស់! បច្ចេកវិទ្យាផ្លិតទឹកក្តៅថ្មី តែមួយភ្លេតអាចបក់កញ្ចក់ស្រអាប់ចេញអស់ (វីដេអូ)

  • 2019-12-24 03:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាផ្លិតទឹកថ្មីមួយហៅថា "VisioBlade” ត្រូវបានរចនាឡើងដើម្បីជួយដល់ការបើកបរនារដូវត្រជាក់ ជាពិសេសបញ្ហាកញ្ចក់ស្រអាប់ ឬព្រិលធ្លាក់បាំងពេញកញ្ចក់ជាដើម។

ផ្លិតទឹកមានមុខងារកម្តៅនេះ ត្រូវបានបំពាក់លើរថយន្ត Lincoln Aviator ស៊េរីឆ្នាំ២០២០ ដែលវាអាចសម្អាតបានទាំងអស់នូវ ធូលី ដី ភក់ និងព្រិល។ មិនដូចប្រព័ន្ធផ្លិតទឹកទូទៅ ដែលបាញ់ទឹកចេញពីរន្ធទឹកខាងមុខមកលើកញ្ចក់ឡើយ VisioBlade នេះបាញ់ទឹកចេញតាមរន្ធលើដងផ្លិតទឹកផ្ទាល់តែម្តង។ វាមិនត្រឹមតែសន្សំសំចៃទឹកប៉ុណ្ណោះទេ ថែមទាំងមិនធ្វើឲ្យទឹកបាំងផ្លូវអ្នកបើកបរទៀតផង។

លើសពីនេះទៅទៀត ផ្លិតទឹក VisioBlade មានមុខងារកម្តៅក្នុងនោះស្រាប់ ដោយអាចកម្តៅដល់សីតុណ្ហភាព ៣០អង្សាសេ ក្នុងរយៈពេលត្រឹម ៤នាទី ខណៈផ្លិតទឹកធម្មតាប្រើពេលដល់ ១៥នាទីឯណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់