• 2019-12-23 09:13:38
  • ផលិតផលថ្មី

ឡូយ​ម្ល៉េះ! Smart ដាក់​លក់ទូរសព្ទ 4G តម្លៃតែ ២៩ ដុល្លារ

  • 2019-12-23 09:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុ្រមហ៊ុន ស្មាត អាស្យាតា បានបញ្ចេញទូរស័ព្ទដៃ Smart Nano ដែលមានមានសមត្ថភាពជាទូរស័ព្ទស្មាតហ្វូន និង មានតម្លៃដ៏សមរម្យបំផុត។ ជាមួយនឹងបច្ចេកវិទ្យាជំនាន់ទី 4 (4.5G) ទូរស័ព្ទដៃ Smart Nano បំពាក់ជាមួួយកាម៉េរាដែលមានសមត្ថភាពថត 2 មេហ្គាភិចសែល ហើយដោយអាចប្រើប្រព័ន្ធ Wi-Fi ប្រព័ន្ធBluetooth វិទ្យុ FM និង ប្រព័ន្ធ GPS ដែលមានថាមពលថ្មរហូតដល់ 2,000mAh។ វាកាន់ថ្មយ៉ាងយូរបើប្រៀបធៀបទៅនឹងទូរស័ព្ទស្មាតហ្វូនដទៃទៀត។ លើសពីនេះទៅទៀត វាអាចប្រើប្រព័ន្ធ hotspot សម្រាប់ចែកចាយអ៊ីនធឺណិតផងដែរ។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃ Smart Nano ដែលមានតម្លៃល្អជាងគេ ដំណើរការដោយប្រព័ន្ធ KaiOS ដោយអ្នកប្រើប្រាស់អាច ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook), ប្រព័ន្ធទំនាក់ទំនង (WhatsApp), ផែនទីឌីជីថល (Google Maps) និង ប្រព័ន្ធជំនួយការ (Google Assistant)។

អតិជនអាចទិញឥឡ្វវនេះនៅគ្រប់ Smart Shop ដោយតម្លៃត្រឹមតែ 29 ដុល្លារ ជាមួយការផ្ដល់ជូនស៊ីមប្រភេទ អៃរ៉ុន តម្លៃ 16.50 ដុល្លារ និងហ្វី្រកម្មវិធី Smart ThomMorng! រយៈពេល8 សប្ដាហ៏ ព្រមទាំងការធានារយៈពេល 6 ខែ។

KaiSO គឺជាប្រព័ន្ធទូរស័ព្ទដៃនៅលើ Linux ដែលដំណើរការដោយ KaiOS Technologies, ក្រុមហ៊ុន សហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែមស្តីអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ Smart Axiata និង www.smart.com.kh

អត្ថបទ៖ សុខណា

មតិយោបល់