• 2019-12-20 03:13:09
  • ព័ត៌មាន

ប៉ូលីសឌុយបៃ បានឡានស្ព័រ Mercedes ថ្មី កម្លាំងជាង៦០០សេះ អាចរត់ដល់ល្បឿន ៣១៥គ.ម៉/ម៉

  • 2019-12-20 03:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលីសក្រុងឌុយបៃ ទើបតែបានបន្ថែមរថយន្តថ្មី ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ គឺរថយន្ត Mercedes-AMG GT 63 S។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលីសក្រុងឌុយបៃ តែងតែប្រើរថយន្តស៊េរីទំនើប និងប្រណីតជាច្រើនដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដោយក្នុងនោះរួមមានទាំងរថយន្ត Bugatti Veyron, Porsche 918 Spyder, Mercedes-Benz SLS AMG, BMW M5, Brabus G-Wagon, Nissan GT-R, McLaren 12C, Audi R8, Ferrari FF និង Bentley Continental GT ផងដែរ។

ទោះជាយ៉ាងណា រថយន្ត Mercedes-AMG GT 63 S ថ្មីនេះ ក៏មិនអន់ប៉ុន្មានដែរ ខណៈវាទើបតែចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០១៩ នេះប៉ុណ្ណោះ។

រថយន្តប្រភេទ Sedan ស្ព័រកម្លាំងខ្លាំងនេះ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged AMG ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦៣០សេះ ហើយប្រើប្រព័ន្ធប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣១៥គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Mercedes-AMG GT 63 S ស៊េរីឆ្នាំ២០១៩ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១៤ម៉ឺនដុល្លារលើទីផ្សារបរទេស៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់