- 2019-12-19 07:46:00
- ព័ត៌មាន
រថយន្ត Lexus RX ស៊េរីឆ្នាំ២០២០ ផ្លាស់ប្ដូរច្រើន
- 2019-12-19 07:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Lexus RX ស៊េរីឆ្នាំ២០២០ ផ្លាស់ប្ដូរច្រើន
ចន្លោះមិនឃើញ
សម្រាប់ត្រកូល RX ស៊េរីឆ្នាំ២០២០ ក្រុមហ៊ុនជប៉ុន Lexus បានបង្ហាញចំនួន២ម៉ូដែលរួមមាន RX និង RXL ដោយមានការផ្លាស់ប្ដូរច្រើនទាំងផ្នែកខាងក្រៅ ខាងក្នុង និងបច្ចេកវិទ្យាផ្សេងៗ ធ្វើឱ្យរថយន្តទាំងនេះ ទទួលបានការកែប្រែកាន់តែទំនើប។
រថយន្ត Lexus RX កៅអី៣ជួរស៊េរីឆ្នាំ២០២០ មានភាពឆើតឆាយ និងទាក់ទាញ តាមរយៈការបើកបរដ៏មានទំនុកចិត្តលើប្រព័ន្ធ Driving Dynamics។ ប្រព័ន្ធនេះពេលបើកបរ វានឹងនឹងជួយកាត់បន្ថយគ្រោះថ្នាក់ជាច្រើន ពោលគឺបូម ប៉ុង និងហ្រ្វាំងរបស់វា នឹងធ្វើការជាមួយគ្នា ដោយបន្ទាបខ្លួនទាបឬខ្ពស់ តាមស្ថានភាពផ្លូវ។
មិនតែប៉ុណ្ណោះវាត្រូវបានកែប្រែប្រព័ន្ធ Multimedia System និងមានបន្ថែមប្រព័ន្ធសុវត្ថិភាពស្តង់ដារ ហើយថែមទាំងបញ្ចូល Apple CarPlay® សម្រាប់ទូរស័ព្ទ iPhone ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ភ្ញៀវ។
ម៉ូដែល Lexus RX ស៊េរីឆ្នាំ ២០២០ ទាំងអស់មានលក្ខណៈពិសេសទាន់សម័យ ដោយផ្នែកខាងក្រៅ ខាងមុខ និងខាងក្រោយ ត្រូវបានកែលម្អ និងការរចនាកង់ថ្មីស្តង់ដារ ១៨ អ៊ីញ។ ចង្កៀងមុខអំពូល LED បីជាន់ ក៏ត្រូវបានរចនាឡើងវិញ ខណៈខាងក្នុងអតិថិជនអាចប្រើបាននូវអេក្រង់ Touch Screenទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយឧបករណ៍បញ្ជាពីចម្ងាយ។
យ៉ាងណានេះគ្រាន់តែជាព័ត៌មានខ្លះៗប៉ុណ្ណោះ ហើយរថយន្ត Lexus RX ស៊េរីឆ្នាំ ២០២០ ដំណើរការដោយម៉ាស៊ីនសាំង V6 ទំហំ ៣៥០០ សេសេនេះ បានចាប់ផ្ដើមសង្វាក់ផលិតកម្ម នៅត្រីមាសទី៣ ឆ្នាំ២០១៩។
សូមបញ្ជាក់ផងដែរថា អត្ថបទនេះមិនសំដៅលើម៉ូដែលណាមួយឡើយ ព្រោះប្រិយមិត្តដឹងហើយ Lexus RX មានច្រើនរួមមាន Lexus RX 330, RX 350, RX 400h ជាដើម៕