• 2019-12-19 06:24:53
  • ព័ត៌មាន

ប្រញាប់ឡើង! សល់តែមួយខែទៀតប៉ុណ្ណោះ! មាសសុទ្ធសរុប ១២ គីឡូក្រាមរបស់ Mazda នឹងបង្ហាញរូបរាងហើយ

  • 2019-12-19 06:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ថ្មីៗ​នេះ​ក្រុមហ៊ុន Mazda ប្រចាំ​ប្រទេស​កម្ពុជា​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ស្ដី​ពី​កម្មវិធី​ចាប់​រង្វាន់​មាស​សុទ្ធ​ ១២គីឡូ។

បើ​តាម​ប្រសាសន៍​លោក​ស្រី អ៊ុន កញ្ញា ប្រធាន​គ្រប់គ្រង​ទូទៅ របស់​ក្រុមហ៊ុន HGB Auto បាន​ឲ្យ​ដឹង​ថា៖ "ដោយ​ហេតុ​តែ​មាន​សន្ទុះ​គាំទ្រ និង​ការ​សំណូមពរ​ពី​អតិថិជន​ជា​ច្រើន​ផង​ដែរ​នោះ ក្រុមហ៊ុន អេច ជី ប៊ី អូតូ បាន​សម្រេច​ដាក់​បន្ត​ឲ្យ​មាន​នូវ​ប្រូម៉ូសិន​មាស​សម្រាប់​រដូវ​កាល​ទី​៣។ ហើយ​អ្វី​ដែល​ពិសេស​ជាង​មុន​ទៅ​ទៀត​នោះ គឺ​កម្មវិធី​ឈ្នះ​រង្វាន់​ធំ មាស​សុទ្ធ​រហូត​ដល់​ទៅ​១២គីឡូ ដែល​​ក្នុង​​នោះ​មាន​រង្វាន់​ដូចជា មាស​សុទ្ធ ២គីឡូ មាស​សុទ្ធ​កន្លះគីឡូ ២​តម្លឹង ១​តម្លឹង ៥ជី និង១ជី។ មក​ទល់​ត្រឹម​ថ្ងៃ​នេះ មាន​អតិថិជន​ជាង ២​០០០ នាក់​បាន​ក្លាយ​ជា​ម្ចាស់​រថយន្ត​ក្នុង​អំឡុង​ពេល​ប្រូម៉ូសិន​នេះ​រួច​ទៅហើយ ហើយ​រង្វាន់​មាស ១២គីឡូ​នេះទៀតសោតក៏មានចំនួនកំណត់ផងដែរ ដូច្នេះពួក​យើង​នឹង​សុំ​ធ្វើ​ការ​បិទ​ប្រូម៉ូសិន​នៅ​ត្រឹម​ថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២០"។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ចាប់​រង្វាន់​មាស​រដូវ​កាលទី៣ ចំនួន ១២គីឡូ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុងខែ មករា ឆ្នាំ ២០២០នេះហើយ។ ដូច្នេះ​សូម​អតិថិជន​ដែល​មិន​ទាន់​បាន​ទទួល​រថយន្ត និង​មិន​ទាន់​បាន​ជាវ​សូម​ប្រញាប់​រួសរាន់​ឡើង​កុំ​ឲ្យ​ឱកាស​មាស​ដ៏​អស្ចារ្យ​នេះ​កន្លង​ផុត​ទៅ​ឲ្យសោះ។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ Mazda Cambodia បាន​បង្កើត​នូវ​ការ​លក់​ពិសេស​ជាមួយ​រថយន្ត Mazda BT-50 ឆ្នាំ ២០២០ ម៉ាស៊ីន 2.2 លីត្រ ជា​មួយ​តម្លៃ​ត្រឹម ៣០ ០០០ ដុល្លារ និង​ BT-50 ម៉ាស៊ីន 3.2 លីត្រ មាន​តម្លៃ​ត្រឹម​តែ ៣៦ ០០០ ដុល្លារ។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​ទៅ៖

  • ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។

  • ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕

អត្ថបទ៖ សុខហេង

មតិយោបល់