• 2019-12-18 03:52:54
  • ព័ត៌មាន

Porsche ចុះប៉ាតង់ឡានបើកស្វ័យប្រវត្តិថ្មី មានការរចនាចម្លែកខ្លាំង!

  • 2019-12-18 03:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែតុលា ប៉ាតង់ថ្មីមួយដែលចុះដោយក្រុមហ៊ុន Porsche បង្ហាញឲ្យឃើញពី គម្រោងរថយន្តបើកស្វ័យប្រវត្តិនាថ្ងៃអនាគត របស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ។ ប៉ាតង់នោះក៏បង្ហាញឲ្យឃើញពី ការរចនាកៅអីអាចរុញថយក្រោយ និងកាច់បាន ដើម្បីឲ្យអ្នកបើកបរអាចសម្រាកកាន់តែស្រួល នៅពេលប្រើបច្ចេកវិទ្យាបើកស្វ័យប្រវត្តិ។

ឥឡូវនេះ Forum មួយមានឈ្មោះថា Taycan EV Forum បានរកឃើញប៉ាតង់មួយផ្សេងទៀត ដែលចុះដោយក្រុមហ៊ុន Porsche បង្ហាញឲ្យឃើញ ការរចនារូបរាងរថយន្តបើកស្វ័យប្រវត្តិរបស់ពួកគេ។

ប៉ាតង់ដែលបានចុះជាមួយការិយាល័យ United States Patent and Trademark Office បង្ហាញឲ្យឃើញ រថយន្តមានដំបូងដែលអាចសារ៉េបាន។ នៅពេលប្រើម៉ូដបើកស្វ័យប្រវត្តិ ដំបូងនោះអាចលើកឡើងបាន ដើម្បីឲ្យកាប៊ីនខាងក្នុងកាន់តែធំទូលាយ។ គួបផ្សំជាមួយកៅអីអាចរុញថយក្រោយ និងកាច់បានទៀត វានឹងជួយឲ្យការធ្វើដំណើរពោរពេញដោយផាសុកភាពខ្លាំងបំផុត។

មិនតែប៉ុណ្ណោះ ដំបូលនោះក៏អាចបន្ទាបចុះមកវិញបាន ដើម្បីជួយដល់ Aerodynamics និងផ្តល់នូវបទពិសោធន៍បើកបរកាន់តែពិសេស នៅពេលអ្នកបើកបរកាន់ចង្កូតដោយខ្លួនឯងវិញ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់