• 2019-12-18 01:33:18
  • ព័ត៌មាន

Axon 10s Pro ស្មាតហ្វូន 5G កម្រាស់​ស្តើង​បំផុត ប្រើ​ឈីប SD865 ធូរ​ថ្លៃ​ត្រឹម ៤៥០ ដុល្លារ

  • 2019-12-18 01:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ZTE បាន​បង្ហាញ​ព័ត៌មាន​ជា​ផ្លូវការ​ជុំវិញ​ស្មាតហ្វូន Axon 10s Pro ​ដែល​មាន​ប្រើប្រាស់​ប្រព័ន្ធ 5G និង​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​ Qualcommn Snapdragon 865។ ការ​ដាក់​លក់​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ដើម​ឆ្នាំ ២០២០ ខាង​មុខ​ជាមួយ​តម្លៃ​ប្រហែល ៣ ០០០ យន់​ឬ​ខ្ទង់ ៤៥០ ដុល្លារ។

ស្មាតហ្វូន​នោះ​បាន​លេច​វត្តមាន​ក្នុង​ដៃ​របស់​នាយក​ប្រតិបត្តិ​ផ្នែក​ទូរសព្ទ​ចល័ត​លោក Feng Xu ​នៅ​ឯ​ក្រុមហ៊ុន ZTE ដែល​រូបរាង​របស់​វា​ដូច​បេះដាក់​ទៅ​នឹង​គំរូ​ Render ដែល​បាន​លេចធ្លាយ​កន្លង​មក។

ZTE ជំនាន់​ចុង​ក្រោយ​នេះ​មាន​ប្រើប្រាស់​នូវ RAM ប្រភេទ LPDDR5 ​ជាមួយ​មុខងារ Z-Booster 2.0 ដែល​ជួយ​ពន្លឿន​ល្បឿន​ស្មាតហ្វូន​តាម​រយៈ App-Booster និង System-Booster បន្ថែម​នឹង​ផ្ទៃ​កម្មវិធី MiFavor 10 OS ស្រប​ជាមួយ​ប្រព័ន្ធ Android 10។

ដំណើរការ​ប្រព័ន្ធ​ 5G របស់ Axon 10s Pro អ្នក​អាច​ធ្វើ​ការ​កំណត់​ឲ្យ​បិទ​បើក​បាន ផ្អែក​ទៅ​តាម​តំបន់​ដែល​គាំទ្រ​ប្រព័ន្ធ​ថ្មី​នេះ​ឬ​អត់។ ចំណុច​រសើប​មួយ​ផ្សេង​ទៀត​គឺ​ទាក់ទិន​នឹង​កម្រាស់​ខ្លួន​គឺ​មាន​ត្រឹម ៧,៩ មិល្លីម៉ែត្រ ពោល​ជា​ស្មាតហ្វូន 5G ស្តើង​បំផុត​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន ខណៈ​ទម្ងន់​ខ្លួន​ស្រាល​ត្រឹម ១៧៥ ក្រាម៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់