• 2019-12-17 09:05:11
  • ព័ត៌មាន

ឡូយមែនកូនខ្មែរយើងឥលូវ ទើបតែ ៨ទៅ១២ឆ្នាំទេ រៀនចេះកម្មវិធីបង្កើតកូដស្តង់ដារសិង្ហបុរីដោយជោគជ័យ

  • 2019-12-17 09:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស​ខ្មែរ​​ដល់​ទៅ​១០០​នាក់​បាន​បញ្ចប់​ការ​សិក្សា​លើ​កម្មវិធី​​​​​​​​កូដ​ដោយ​ជោគ​ជ័យ កាល​ពី​ថ្ងៃ​ទី ​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩។

ជាក់​ស្ដែង​កម្មវិធីសិក្សា​ខាងលើ Tiny Coding Cats ​បាន​រៀប​ចំ​ឡើង​នៅ​អគារ​ Raintree ដែល​ជា​ការិយាល័យ​​អភិវឌ្ឍន៍​ បង្កើត​គំនិត​ច្នៃ​ប្រឌិត​ ​បណ្ដុះបណ្ដាល​ ​សមត្ថភាព​ លើ​វិស័យ​អប់រំ​ និង​បច្ចេកវិទ្យា បាន​ចាប់​ដៃ​គូរ​ជា​មួយSaturday Kids (សឹង្ហ​បុរី) និង​មាន​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ពី Smart Axiata។

សិស្សានុសិស្ស​វ័យ​ក្មេង​​ដែល​មាន​អាយុ​ទើប​តែ ៨ ទៅ ១២​ឆ្នាំ​ប៉ុណ្ណោះ​​បាន​ទទួល​ការ​សិក្សា​រលើ​ជំនាញ​​បង្កើត​កូដ​រយៈ​ពេល ៦សប្ដាហ៍​ពេញ។ ពួក​គេ​បាន​ទទួល​ការ​អប់រំ​លើ​ផ្នែក​មួយ​នេះ​រួម​មាន​៖

  • មូលដ្ឋាន​គ្រឹះ​នៃ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដូចជា Loops (កម្មវិធី​សា​ឡើង​វិញ​)
  • Cloning (ការ​ចម្លង​កម្មវិធី)
  • Broadcast (ការ​បញ្ចូល​សំណុំ​ឯកសារ)
  • Sensing​ ( កម្មវិធី​ដឹង​ដោយ​ស្វ័យ​ប្រវត្តិ)។ ពួក​គេ​អាច​បង្កើត​រឿងរ៉ាវ​ខុស​ៗ​គ្នា​ដូចជា ៖ គំនូរជីវចល និង​ហ្គេម​ផ្សេងៗ​ដោយ​ខ្លួន​ឯង។ បន្ទាប់​ពី​នោះ​ស្នា​ដៃ​របស់​ពួក​​គេ អាច​នឹង​ត្រូវ​រំលែក​ជា​មួយ​ សិស្ស​ផ្សេង​ទៀត ដើម្បី​សហការ​គ្នា​ទៅ​លើ​គម្រោង​តែ​មួយ​។

ចំណុច​ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ មាន​សារ​សំខាន់​ជា​ពិសេស គឺ​វា​អាច​ជួយ​ឲ្យ​សិស្សានុសិស្ស​វ័យក្មេង​ខ្មែរ​យើង មិន​ត្រឹម​តែ​រៀន​​​ចេះ​ និង​ស្គាល់​ពី​កម្មវិធី​កូដ​ឡើយ ប៉ុន្តែ​ពួក​គេ​ក៏​អាច​​បង្កើត​កូដ​ដើម្បី​រៀន​ និង​មាន​ភាព​ឆ្លាត​វៃ ​ដើម្បី​ត្រៀម​​ខ្លួន​រួច​រាល់​សម្រាប់​បញ្ហា​​ប្រឈម​ផ្សេង​ៗ​ក្នុង​ជីវិត​ក្នុង​​​សត​វត្សរ៍​ទី​២១​៕

សម្រាប់​ព័ត៌មាន​លម្អិត​​សូម​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh

ចំពោះ​ព័ត៌មាន​បន្ថែម​ពី​វគ្គ​សិក្សា​ខាងលើ​​៖ www.saturdaykids.com និង www.raintreecambodia.com

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់