• 2019-12-16 02:43:37
  • ព័ត៌មាន

អស់​ពី​រថយន្ត វៀតណាម​ផលិត​បាន​ទូរទស្សន៍​ឆ្លាតវៃ​ដាក់​លក់​ក្នុង​តម្លៃ ៣៧៥ ដុល្លារ

  • 2019-12-16 02:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

VinSmart Research and Production Company ដែល​ជា​កុលសម្ព័ន្ធ​នៃ​ក្រុមហ៊ុន Vingroup ថ្មីៗ​នេះ​បាន​ជោគជ័យ​លើ​ការ​ប្រកាស​នូវ​ទូរទស្សន៍​ឆ្លាតវៃ​ចំនួន ៥ ម៉ូឌែល​ដែល​មាន​អេក្រង់​ចាប់​ពី ៤៣-៥៥ អ៊ីញ គាំទ្រ​កម្រិត​បង្ហាញ 4K បូក​ផ្សំ​បច្ចេកវិទ្យា HDR10 ជាមួយ​ប្រព័ន្ធ​សំឡេង Dolby Audio។

ជា​ទូរទស្សន៍​ឆ្លាតវៃ​ដែល​រត់​លើ​ប្រព័ន្ធ Android TV OS ជំនាន់ ៩.០ មាន​បំពាក់​នូវ​មុខងារ​ពិសេសៗ​របស់ Google ដូច​ជា​ការ​ស្វែងរក​ដោយ​សំឡេង (Voice Search) និង Google Assistantគាំទ្រ​ការ​និយាយ​ដោយ​ប្រើប្រាស់​ភាសា​វៀតណាម​ផ្ទាល់ និង​ដំណើរការ​នៃ Google Play ថែម​ទៀត​ផង។

ទូរទស្សន៍ Vsmart ចែក​ចេញ​ជា​ត្រកូល KD និង KE ដោយ​មាន​តម្លៃ ៣៧៥ ដុល្លារ​សម្រាប់​ម៉ូឌែល KD6600 អេក្រង់ ៤៣ អ៊ីញ​ និង KE8500 អេក្រង់ ៥៥ អ៊ីញ តម្លៃ ៧៣០ ដុល្លារ។

គួរ​រំឭក​ថា​ការ​ផលិត​ទូរទស្សន៍​ដែល​ជា​ផលិតផល​ក្នុង​ប្រទេស​វៀតណាម​នេះ ក៏​លេច​ចេញ​ពី​ក្រុមហ៊ុន​នៃ​ការ​ផលិត​ស្មាតហ្វូន​កន្លង​ទៅ​តែ​មួយ នៃ​ក្រុមហ៊ុន​រួម VinSmart។ ខណៈ VinFast គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត ហើយ​វា​សុទ្ធ​សឹង​ស្ថិត​ក្រោម​ទ្រនំ​ក្រុមហ៊ុន​មេ VinGroup៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់