• 2019-12-16 01:25:36
  • ព័ត៌មាន

ផែនការ​យក្ស​របស់​មេ​ធំ Facebook ​ត្រូវ​បាន FTC ​បញ្ឈប់​ក្រោម​ហេតុផល​ម្យ៉ាង

  • 2019-12-16 01:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហិច្ឆតា​ក្នុង​ការ​រួម​បញ្ចូល​កម្មវិធី ៣ ចូល​ជា​កម្មវិធី​តែ​មួយ​ដែល​ស្ថាបនិក​លោក Mark Zuckerberg ​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ ទី​បំផុត​ត្រូវ​បាន​រាំងស្ទះ​ក្រោម​ការ​សម្រេច​របស់​គណៈកម្មាធិការ FTC របស់​សហរដ្ឋអាមេរិក។

ទន្ទឹម​នឹង​សេវាកម្ម​ក៏​ដូច​ជា​បណ្ដាញ​សង្គម​នីមួយៗ​របស់ Facebook មាន​ដូច​ជា Messenger, Instagram និង WhatsApp កំពុង​បម្រើ​ដល់​អ្នក​ប្រើប្រាស់​ខ្ទង់​ពាន់​លាន​នាក់ បែប​នេះ​ការ​រួម​បញ្ចូល​តែ​មួយ​ត្រូវ​បាន​មើល​ឃើញ​ថា​ការ​ជា​ការ​ប្រកួតប្រជែង​ដ៏​អយុត្តិធម៌​សម្រាប់​ក្រុមហ៊ុន​គូ​ប្រកួត​ដទៃ ហើយ​មួយ​ទៀត​សោតវា​នឹង​បង្កើត​ផល​លំបាក​សម្រាប់​គណៈកម្មាធិការ FTC ​ក្នុង​ការ​អន្តរាគមន៍​ឬ​ដោះស្រាយ​បណ្ដឹង​ណា​មួយ​នៅ​ថ្ងៃ​ខាង​មុខ។

បែប​នេះ​ហើយ​តាម​រយៈ​ការ​សម្រេច​នូវ​សំឡេង ៣/៥ ក៏​កំណត់​ឲ្យ​ Mark Zuckerberg ​ត្រូវ​បោះបង់​​មហិច្ឆតា​រួម​បញ្ចូល​មួយ​នេះ​ចោល។

រំឭក​ថា​កាល​ពី​ខែ​ដើម​ខែ​កក្កដា​កន្លង​ទៅ FTC ធ្លាប់​ប្រកាស​ពី​ការ​ផាក​ពិន័យ​នូវ​ទឹកប្រាក់ ៥ ពាន់​លាន​ដុល្លារ​ម្តង​រួច​មក​ហើយ​ទៅ​លើ Facebook ជុំវិញ​ការ​មិន​គោរព​នូវ​កិច្ច​ព្រមព្រៀង​សំខាន់​មួយ​កាល​ពី​ឆ្នាំ ២០១១៕​​

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់