• 2019-12-12 04:01:18
  • ព័ត៌មាន

មកស្គាល់ម៉ាករថយន្តលក់ដាច់ច្រើនជាងគេនៅអាល្លឺម៉ង់ ក្នុងនោះមានក្រុមហ៊ុនអាស៊ីមួយគត់

  • 2019-12-12 04:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ដឹង​ហើយ​ថា​ អាល្លឺម៉ង់​គឺ​ជា​ប្រទេស​​ដើម​កំណើត​របស់​ម៉ាក​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​ ហេតុ​នេះ​ហើយ​ទើប​ម៉ាក​រថយន្ត​ក្រៅ​ស្រុក​ពិបាក​វាយ​លុក​ទីផ្សារ​ប្រទេស​មួយ​នេះ។ យ៉ាងណាក្ដី​​មាន​ម៉ាក​រថយន្ត​អាស៊ី​មួយ​ ​និង​ម៉ាក​រថយន្ត​របស់​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន ​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ម៉ាក​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង ១០ នៅ​អាល្លឺម៉ង់។

ខាង​ក្រោម​គឺ​ជា​តួ​លេខ​​បង្ហាញ​អំពី​ម៉ាក​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នៅ​អាល្លឺម៉ង់ រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ៖

១. Volkswagen លក់​បាន​ ៤៩៨ ៤៨១ គ្រឿង

២. Mercedes-Benz លក់​បាន​​ ២៤៨ ០៩៣ គ្រឿង

៣. Audi លក់​បាន​​ ២១៤ ០៣៩ គ្រឿង​

៤. Ford លក់​បាន​ ២១១ ៣២៤ គ្រឿង​

៥. BMW លក់​បាន​ ២០៥ ៥០៦ គ្រឿង

៦. Opel លក់​បាន​ ១៧៥ ២២៧ គ្រឿង​

៧. Skoda លក់​បាន​ ១៦១ ៣៨៥ គ្រឿង​

៨. Seat លក់​បាន​ ១០៩ ១៦០ គ្រឿង​

៩. Renault លក់​បាន​ ៩៩ ៣៤៧ គ្រឿង​

១០. Hyundai លក់​បាន​​ ៩៨​ ០៦៥ គ្រឿង​​​​

ចុចអាន ៖ ឡាន១០ម៉ូដែល វៀតណាមនិយមទិញជិះបំផុត នៅចុងឆ្នាំនេះ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់