- 2019-12-11 10:05:37
- ព័ត៌មាន
អ្នកចូលចិត្តដើរលេង មានតែទូរសព្ទនេះមួយដើមក្នុងដៃអាចថតវីដេអូបានម៉ាអេម មិនចាញ់កាមេរ៉ាអាជីព
- 2019-12-11 10:05:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តដើរលេង មានតែទូរសព្ទនេះមួយដើមក្នុងដៃអាចថតវីដេអូបានម៉ាអេម មិនចាញ់កាមេរ៉ាអាជីព
ចន្លោះមិនឃើញ
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូនិងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន ដោយសារបានបំពាក់ ៤០ MP Cine Camera ដំបូងគេបង្អស់លើពិភពលោក ដូចជាការថត វីដេអូ Time-Lapse កម្រិត 4K និងការថតវីដេអូចលនាយឺតបំផុត Ultra-Slow-Motion រហូតដល់ 7680 fps ជាដើម។
ដូច្នេះសូមទៅមើលចំនុចលម្អិតពីសមត្ថភាពថតវីដេអូដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Huawei Mate30 Pro៖
១. សមត្ថភាពថតវីដេអូនៅទីងងឹត (Ultra-Low-light Video)
ជាមួយសេនស័រទំហំធំ 1/1.54 អ៊ីង ទំហំ ៤០ មេហ្គាភិចសែល ជាប្រភេទ Cine Camera មានសមត្ថភាពថតវីដេអូនៅទីងងឹត មានកម្រិត Ultra-high ISO រហូតដល់ ៥១២០០ ដែលជាកម្រិត ISO ខ្ពស់បំផុតសម្រាប់ការថតវីដេអូ ។
២. សមត្ថភាពថតវីដេអូចលនាយឺតបំផុត (Ultra-Slow-motion Video)
ចំណុចលេចធ្លោមួយទៀតរបស់កាមេរ៉ាទំហំ ៤០ មេហ្គាភិចសែល គឺការថតវីដេអូដែលមានចលនាយឺតបំផុតក្នុងល្បឿន 7680 fps ស្មើនឹងកម្រិតយឺត ២៥៦ ដង ដោយសារបន្ទះឈីប HUAWEI Kirin 990 ដែលបំពាក់នៅលើ HUAWEI Mate 30 Pro គាំទ្រវីដេអូចលនាយឺតខ្លាំងបែបនេះ ។
៣. សមត្ថភាពថតវីដេអូ 4K Time-Lape ប្លង់ទូលាយ (4K Ultra-Wide Time-lapse Video)
អ្នកប្រហែលនឹកស្មានមិនដល់ថាបច្ចេកវិទ្យាថតវីដេអូនៅលើស្មាតហ្វូនមានការវិវត្តន៍ខ្លាំងបែបនេះរហូតដល់អាច ថតវីដេអូ Time-Lape កម្រិតគុណភាព 4K ។ ចំពោះមុខងារថតវីដេអូ Time-Lapse នេះគឺផ្តល់សេរីភាពឲ្យអ្នកប្រើប្រាស់កំណត់ Setting បានដោយខ្លួនឯងដូចជា ISO, Shutter Speed, WB, AF, EV ដែលរហូតអាចថតវីដេអូស្ថិតនៅស្ថានភាពងងឹតខ្លាំង និងថតវីដេអូ Time-lapse Milky-ways បាននៅពេលយប់ជាដើម។ ជាពិសេសយើង អាចកំណត់ថតយកប្លង់ទូលាយ 0.6x, ប្លង់ទូទៅ 1x និង ប្លង់ហ្សូម 3x ទៅតាមប្លង់វីដេអូដែលយើងចង់បាន។
៤. សមត្ថភាពថតវីដេអូផ្ទៃព្រាលខាងក្រោយ (Real-time Bokeh Video)
កាមេរ៉ា 3D Depth Sensing ដែលជា TOF ឡេន និងបច្ចេកវិទ្យា ISP ជំនួយដល់ការវាស់យ៉ាងច្បាស់នូវផ្ទៃព្រាលដែលបែងចែកដាច់ច្បាស់លាស់រវាងមនុស្ស និង ផ្ទៃខាងក្រោយដែលធ្វើឲ្យវីដេអូមើលទៅកាន់តែ Professional។
៥. បច្ចេកវិទ្យាទប់លំនឹងវីដេអូ (Dual OIS + AIS)
ក្នុងការថតវីដេអូយើងប្រាកដជាចង់បានទូរសព្ទដែលជំនួយទៅលើលំនឹងថតវីដេអូ។ Huawei Mate 30 Pro បានបំពាក់បច្ចេកវិទ្យាទប់លំនឹង Dual OIS និង AIS ដែលបច្ចេកវិទ្យានេះរួមផ្សំបញ្ចូលគ្នាធ្វើឲ្យការថតវីដេអូរបស់អ្នកមើលទៅកាន់តែមានលំនឹងល្អ៕