- 2019-12-06 06:44:56
- ព័ត៌មាន
ជម្លោះរបស់តារា YouTube ក្លាយជារឿងល្បីជាងគេប្រចាំឆ្នាំ ២០១៩
- 2019-12-06 06:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្លោះរបស់តារា YouTube ក្លាយជារឿងល្បីជាងគេប្រចាំឆ្នាំ ២០១៩
ចន្លោះមិនឃើញ
វីដេអូដែលពេញនិយម (វាខុសពីវីដេអូដែលមានអ្នកទស្សនាច្រើនជាងគេ) បំផុតប្រចាំឆ្នាំ ២០១៩ នេះរាងខុសប្លែកពីឆ្នាំមុនៗបន្តិច។ តំណែងលេខមួយគឺជាវីដេអូប្រវែងជាង ៤០ នាទីរបស់ James Charles ជាតារា YouTube ខាងផ្នែកសម្ផស្ស ដែលវីដេអូគឺជាការឆ្លើយតបនឹងរឿងចម្រូងចម្រាសដ៏ធំប្រចាំឆ្នាំ។
រឿងរ៉ាវចម្រូងចម្រាសទាក់ទងនឹងវីដេអូលេខ ១ គឺកើនមានកាលពីអំឡុងដើមខែឧសភា ដែលចាប់ផ្ដើមពីតារា YouTube ផ្នែកសម្ផស្សម្នាក់ទៀតឈ្មោះ Tati Westbrook បញ្ចេញវីដេអូមួយដែលមានរយៈពេលដល់ ៤៣ នាទី មានចំណងជើង "Bye Sister” និយាយអំពីអត្តចរិត និងទង្វើមិនល្អដូចជាក្បត់មិត្តភ័ក្ដិរបស់ James រហូតធ្វើឲ្យនាងសម្រេចកាត់ផ្ដាច់ទំនាក់ទំនងជាមួយ James។
ក្រោយពី Tati បញ្ចេញវីដេអូនេះ James ក៏បានបង្ហោះវីដេអូឆ្លើយតបភ្លាមៗ ដើម្បីធ្វើការសុំទោសជាសាធារណៈ ប៉ុន្តែទទួលបានការរិះគន់ច្រើនសន្លឹក និងបានធ្វើឲ្យចំនួន Subscriber របស់ខ្លួនធ្លាក់ចុះយ៉ាងគំហុកផងដែរ។
James Charles បានបញ្ចេញវីដេអូឆ្លើយតបមួយទៀតជាលើកចុងក្រោយ មានឈ្មោះថា “No More Lies” ដែលវាបានក្លាយជាវីដេអូពេញនិយមជាងគេប្រចាំឆ្នាំ ២០១៩ នេះតែម្ដង។
វីដេអូផ្សេងទៀតដែលជាប់ជាវីដេអូពេញនិយមទាំង ១០ លើ YouTube មាន ៖
២. Hot Ones — “Gordon Ramsay Savagely Critiques Spicy Wings”
៣. Shane Dawson — “Investigating Conspiracies with Shane Dawson”
៤. MrBeast — “I Bought Everything In A Store - Challenge”
៥. Gillette — “We Believe: The Best Men Can Be | Gillette (Short Film)”
៦. DAZN USA — “HIGHLIGHTS | Anthony Joshua vs. Andy Ruiz Jr.” (មិនអាចទស្សនាបាននៅកម្ពុជា)
៧. Jeffree Star — “Kylie Skin Review with Shane Dawson”
៨. Breakfast Club Power 105.1 FM — “Soulja Boy Drags Tyga, Drake, Kanye West & Reclaims The Best Comeback Of 2018”
៩. Saturday Night Live — “R. Kelly Interview Cold Open - SNL” (មិនអាចទស្សនាបាននៅកម្ពុជា)
១០. TheOdd1sOut — “The Spiders and the Bees”
ចុចអាន ៖ YouTube សង្ឃឹមខុស ចេញវីដេអូថ្មីមានអ្នកមិនចូលចិត្តច្រើនសន្ធឹក