• 2019-12-03 08:16:49
  • ព័ត៌មាន

ឆ្នាំនេះនឹងប្លែកជាងឆ្នាំមុនៗ! កម្មវិធីប្រកួតថតរូប Canon PhotoMarathon ២០១៩

  • 2019-12-03 08:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់ឆ្នាំនេះ គឺជាឆ្នាំទី ៩ ហើយដែលក្រុមហ៊ុន i-Qlick បានរៀបចំអោយមាននូវការប្រកួតថតរូប Canon PhotoMarathon នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរយៈពេលចំនួន ៨ ឆ្នាំកន្លងមកនេះ ឃើញថា បេក្ខជន និងបក្ខនារី ដែលបានចុះឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះមានការយល់ដឹងកាន់តែច្រើនស្តីពីបទពិសោធន៍ និងគំនិតច្នៃប្រឌិតនៃការផលិតរូបភាពរបស់ខ្លួន តាមប្រធានបទ ដែលក្រុមហ៊ុនក៏ដូចជាគណៈកម្មការដែលបានដាក់មក។

Canon PhotoMarathon លើកទី ៩

នៅថ្ងៃនេះ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន i-Qlick បានអោយដឹងថា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។ ក្រុមហ៊ុន នឹងមានការរៀបចំឡើងនូវព្រឹត្តិការណ៍ការប្រកួត Canon PhotoMarathon លើកទី ៩ នៅសាលាតិចណូ ដោយមានការរំពឹងថា នឹងមានការចូលពីសំណាក់បេក្ខជនចំនួនជាង ១០០០នាក់មកចូលរួមបង្ហាញថ្វីដៃនឹងគំនិតច្នៃប្រឌិតរបស់ខ្លួនពីព្រោះថា ឆ្នាំនេះគឺខុសពីឆ្នាំមុនៗ ដោយសារតែក្រុមហ៊ុនបាននាំមកនូវព្រឹត្តិការណ៍ថ្មីៗប្លែកៗមានភាពសំបូរបែប ផ្តល់ចំណេះដឹង និងបទពិសោធន៍កាន់តែពិសេសជាងមុនសំរាប់ភ្ញៀវទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។

ក្រុមហ៊ុន i-Qlick បានបន្តថា ក្រុមហ៊ុនបានរៀបចំនូវការប្រកួតហ្គេម Mobile Legend, ការច្នៃប្រឌិតនូវការផ្គុំរូបភាពសាងសង់អគារពី Lego, ការបង្ហាញនូវទេពកោសល្យ នៃការរៀបចំ ខ្លួនជាមួយនឹងស្ទិលប្លែករបស់ Cosplay, ហើយក៏មានការ ការ៉េមហ្វ្រីៗពីក្រុមហ៊ុន Wall’s ការដូពិសេសពី True Money ចំនួនមួយដុល្លារផងដែរ អ្វីដែលកាន់តែពិសេសនោះ គឺនៅក្នុងព្រឹត្តិការណ៍នោះក៏នឹងមានការដាក់តាំង Fan gathering Star Wars ថែមទៀតផង។ ក្រុមហ៊ុនបន្ថែមថា ព្រឹត្តការណ៍នេះគឺអនុញាតអោយមានការចូលរួមដោយសេរី គ្រប់វ័យ គ្រប់ភេទ ហើយវិញ្ញាសារ នឹងត្រូវបញ្ចេញនៅថ្ងៃប្រកួតតែម្តង ដែលបង្ហាញពីការប្រកួតដោយ ស្មើរភាពបំផុត។

រូពថត៖ Canon PhotoMarathon 2107

ចំពោះរូបថតដែលចូលរួម គឺត្រូវតែថតក្នុង អំឡុងពេលប្រកួតប៉ុណ្ណោះ សម្រាប់រូប ដែលមិនថតក្នុងអំឡុងពេលប្រកួតមិនអនុញ្ញាតឲ្យចូលរួមទេ អ្វីដែលពិសេសបំផុតនោះ ត្រូវតែជារូបដែលអ្នកថតដោយខ្លួនឯង ជាមួយគ្នានេះ អ្នកអាចធ្វើការ សម្រួលរូបថតខ្លះតែមិនត្រូវកាត់ត (edit) នោះទេ។ សម្រាប់លក្ខខ័ណ្ឌដែលអ្នកគួរជៀសវាងគឺ មិនអនុញ្ញាតឲ្យថតរូបតាមស្មាតហ្វូន ឬថែប្លេតនោះទេ ប៉ុន្តែសម្រាប់កាមេរ៉ាគ្រប់ម៉ូដែលហើយនិង Gopro គឺអាចចូលរួមបាន។

ឧទាហរណ៍​៖ អ្នកអាចសម្រួលពណ៌ក្នុងរូបថត តែអ្នកមិនអាចកាត់តបន្ថែម-បន្ថយរូបនោះទេ។ មួយវិញទៀត សម្រាប់ប្រធានបទមួយ ដាក់រូបបានតែមួយប៉ុណ្ណោះ ហើយត្រូវប្រាកដថា រូបដែលត្រូវផ្ញើជាជម្រើសល្អបំផុតរបស់អ្នក។ សំរាប់រូបដែលមិនត្រូវតាមលក្ខខណ្ឌការប្រកួតនឹងមិនអនុញ្ញាតឲ្យចូលរួមទេ។

កម្មវិធីប្រកួតថតរូបប្រចាំឆ្នាំ Canon PhotoMarathon នេះត្រូវបានបង្ហាញឱ្យឃើញថា បានស្វែងរកអ្នកថតរូប ដែលគ្មានអ្នកស្គាល់ឲ្យក្លាយជាអ្នកថតរូបដែលទីចាប់អារម្មណ៍ និងចាប់ ផ្តើមសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។តាមរយៈការប្រកួតប្រជែងនេះ អ្នកនឹងបានរកឃើញ អ្នកថតរូបដែលមានទេពកោសល្យខ្ពស់ជាច្រើន ក្នុងប្រទេសកម្ពុជា ហើយក៏បានផ្តល់ឱ្យពួកគេនូវទំនុកចិត្ត ដើម្បីបំពេញក្តីសុបិន្តរបស់គ្រប់ៗគ្នា។

កន្លងមក មានមនុស្សជាច្រើនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរាងៗខ្លួនលើវិស័យថតរូបមួយនេះជាមួយកម្មវិធីប្រកួតថតរូប Canon PhotoMarathon នេះដែរខាងអ្នករៀបចំកម្មវិធីនឹងនាំពួកគេឲ្យទៅដល់គោលដៅនៃចំណង់ចំណូលចិត្តដូចគ្នា រួមគ្នា, ការអភិវឌ្ឍសហគមន៍អ្នកថតរូប ចំណងមិត្តភាព ការគាំទ្រគ្នាទៅវិញទៅមក ជាទិសដៅដែលអាចឲ្យអភិវឌ្ឍជំនាញបន្ថែមទៀត រួមទាំងចំណាប់អារម្មណ៍ផ្ទាល់របស់អ្នកនៅក្នុងវិស័យនេះ និងការផ្លាស់ប្តូរគំនិតថ្មីអំពីការថតរូប ជាដើម។ល។

ក្រុមហ៊ុន i-Qlick បានបញ្ជាក់ឲ្យដឹងទៀតថា Canon PhotoMarathon លើកទី ៩ នេះដែរគឺមានការផ្តល់ រង្វាន់កាន់តែធំ និងកាន់តែច្រើនជាងមុនរហូតដល់ទៅ ១៨ រង្វាន់ឯណោះមានទឹកប្រាក់សរុប ១២៤២០ ដុល្លារ ដោយមិនបូករួមទាំងរង្វាន់ដំណើរកំសាន្តថតរូបនៅក្រៅប្រទសដូចមុនៗនោះទេ។ ចំណែកជ័យលាភី នឹងមានឱកាសជួយជំរុញឲ្យអ្នកថតរូបវ័យក្មេងទាំងឡាយនៅកម្ពុជា ដើម្បីស្វែងយល់ពីជំនាញបន្ថែមទៀតផង។

បញ្ជាក់ផងដែរថាការប្រកួត Canon PhotoMarathon លើកទី ៩ នៅថ្ងៃទី ៨ ខែធ្នូខាងមុខនេះក៏នឹងមានការចូលតាំងបង្ហាញនូវផលិតផលអេឡិចត្រូនិកដូចជាកាមេរ៉ា កុំព្យូទ័រ(រួមជាមួយនឹងឧបករណ៍) និងសេវាកម្មផ្សេងជាង ១៨ ក្រុមហ៊ុនឯណោះ។ ដូច្នេះ សូមអញ្ជើញមកចូលរូមចុះឈ្មោះនិងទស្សនាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ រួមទាំងរង្វាន់អនុស្សវរីយ៍ជាច្រើនទៀតផង។

Canon PhotoMarathon 2019 បានចូលរួមសហការដោយ Canon, Canon Imaging Academy, Sennheiser, Soundstream, Wall’s, Cellcard, Grab, True Money, Jaikon, Gloria Jean’s, Samba, Davinci, Peacock, Clipper Tea, Gulai, Who’s Tea, Koh Santepheap, Sabay, Electronic World, Lumiere, Senze, MSI, Kilat Dark Fantasy, Westic and Legend Cinema៕

Canon Photomarathon 2019 នឹងខិតជិតមកដល់នៅក្នុងថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះដែលនឹងធ្វើឡើងនៅក្នុងវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហៅកាត់(សាលាតិចណូ) វេលាម៉ោង ៧:០០ព្រឹកដល់ ៩:០០ យប់។ ការស្វែងរកអ្នកឈ្នះ ១៨នាក់លើការប្រកួតថតរូបដ៏ធំប្រចាំប្រទេសកម្ពុជា។

នៅក្នុងនោះដែលក៏មានការកំសាន្តនឹងការប្រកួតប្រជែងលេងហ្គេម Mobile Legends , Cosplay , Brick Building , Coffee Tasting និង Star War fan gathering ដែលមានមុនគេបង្អោះនៅប្រទេសកម្ពុជា។

លើសពីនេះទៀត ក៏នៅមានសកម្មភាពជាច្រើនដូចជា បេក្ខជនចូលរួមការប្រកួត សម្រាប់អ្នកឈ្នះនឹងទទួលបានរង្វាន់ជាច្រើនមាន ម៉ាស៊ីនកាមេរ៉ា Canon,ម៉ាស៊ីន Printer, កាសស្តាប់ Sennheiser Headphone & Earphone ,ធុងបាស Soundstream និង Voucher ដែលមានច្រើនទៀតពីដៃគូរសហការរបស់ iClick។ ក្នុងចំណោមអ្នកឈ្នះ ១៨ នាក់ដែលទទួលជ័យលាភីលេខ ១ នឹងឈ្នះរង្វាន់ធ្វើដំណើរកំសាន្តទៅក្រៅប្រទេសមានតម្លៃទឹកប្រាក់ចំនួន ៥០០០ ដុល្លារ។

អ្នកឈ្នះជ័យលាភីលេខ ១ នឹងក្លាយជាអ្នកតំណាងរបស់កម្មវិធី Canon PhotoMarathon ប្រចាំប្រទេសកម្ពុជា ។

សកម្មភាពកំសាន្តជាច្រើននៅក្នុងថ្ងៃនោះគឺ៖

  • ការប្រកួតថតរូបដល់ធំបំផុតប្រចាំប្រទេសកម្ពុជា Canon PhotoMarathon 2019។ Link ចុះឈ្មោះការប្រកួត IQlick/registration

  • ការប្រកួតលេងហ្គេម Mobile Legends

  • ការលេងហ្គេម Mobile Legends ជាមួយ Brawl Map ដែលមានពេលវេលាខ្លីផងដែរ។ សម្រាប់ការចុះឈ្មោះលេងអ្នកទាំងអស់គ្រាន់អញ្ជើញមកចូលរួមការប្រកួត Mobile Legends ហើយចុះឈ្មោះរួចជាការស្រេច។

  • ការប្រកួតការសាងសង់អគារBricks Building ចុះឈ្មោះតាមរយៈ Link: https://docs.google.com/…/1FAIpQLSe8yB5uEWBcZm4L2m…/viewform

  • ដោយគ្រាន់តែបង្ហាញនូវសម្លៀកបំពាក់របស់អ្នក និងចុះឈ្មោះចូលរួមប្រកួត Cosplay.

  • មានការបង្ហាញនូវតួអង្គ Star Wars ជាច្រើនថែមទៀត៕

សូមរួសរាន់ចុះឈ្មោះតាមផេកហ្វេសប៊ុកផ្លូវការ i-Qlick Cambodia

មតិយោបល់