- 2019-12-02 08:29:15
- ព័ត៌មាន
Apple ស្ពឹកមុខ iOS ចុងក្រោយ 13.2.3 ត្រូវគេបំបែកបានទៀតហើយ
- 2019-12-02 08:29:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ស្ពឹកមុខ iOS ចុងក្រោយ 13.2.3 ត្រូវគេបំបែកបានទៀតហើយ
ចន្លោះមិនឃើញ
កំណែប្រព័ន្ធប្រតិបត្តិចុងក្រោយ iOS 13.2.3 របស់ក្រុមហ៊ុន Apple ថ្មីៗនេះត្រូវបានក្រុមខ្លាំងមួយក្រុមបំបែកបានទៀតហើយ។ ការ Jailbreak iOS ជំនាន់ចុងក្រោយ អ្នកប្រើប្រាស់អាចអនុវត្តបានជាមួយកម្មវិធីទើបអាប់ដែតថ្មីរបស់ Checkra1n។
ប៉ុន្តែបច្ចុប្បន្នភាពកម្មវិធី checkra1n អាចគាំទ្រតែដំណើរការលើកុំព្យូទ័រប្រភេទ Mac OS មួយគត់ ដោយ Windows នឹងគាំទ្រនៅពេលក្រោយ។ ប្រភេទ iPhone XS/XR ឡើងទៅមិនទាន់ត្រូវបានអនុញ្ញាតឲ្យធ្វើការ Jailbreak ឡើយ ពោលគឺចាប់ពី iPhone X ចុះដែលរត់លើ iOS 13.2.3 នេះ ទើបអាចបំបែកបាន។
បញ្ជាក់ថាមុនធ្វើការ Jailbreak អ្នកចាំបាច់ត្រូវធ្វើការរក្សាទុកទិន្នន័យសំខាន់ទុកជាមុន ព្រោះហានិភ័យនៃការ Error ផ្សេងៗក៏មានខ្ពស់ដូចគ្នា។ ចុចទាញយកកម្មវិធី Jailbreak នៅត្រង់នេះ និងទស្សនាវីដេអូអនុវត្តខាងក្រោម៖
អានអត្ថបទ: