• 2019-11-29 02:20:00
  • ហាងឆេងផលិតផល

នេះ​តម្លៃ​ម៉ូតូ​ស៊េរី​ថ្មី ៣ម៉ូដែល​របស់ Yamaha ដែល​ទើប​ប្រកាស​ចេញ​លក់​នៅ​ខ្មែរ

  • 2019-11-29 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yamaha បាន​ចេញ​លក់​ម៉ូតូ​ស៊េរី​ថ្មី​របស់​ចំនួន ៣ម៉ូដែល​លក់​នៅ​លើ​ទី​ផ្សារ​កម្ពុជា​កាល​ពី ២៨ វិច្ឆិកា ដែល​ជា​ប្រភេទ​ម៉ូតូ​បែប Sport Bike មាន​កម្លាំង ១៥៥សេសេ ម៉ូតូ​បែប ស្ព័រ មាន​កម្លាំង ១៥០សេសេ និង​ប្រភេទ​លេខ Automatic មាន​កម្លាំង ១២៥សេសេ។

ម៉ូតូ​ទាំង ៣ស៊េរី​នេះ​មាន Yamaha MT15, Yamaha MX-King និង Yamaha X Ride កំពុង​មាន​ទីផ្សារ​នៅ​កម្ពុជា ពិសេស​ត្រូវ​ចិត្ត​សម្រាប់​យុវវ័យ។ ខាង​ក្រោម​នេះ​ជា​តម្លៃ​ម៉ូតូទាំង ៣ម៉ូដែល​៖

Yamaha X Ride កម្លាំង ១២៥ សេសេ មាន​តម្លៃ ១ ៧៥០ ដុល្លារ

Yamaha X Ride ជា​ប្រភេទ​ម៉ូតូ Automatic មាន​រាង​តូច ប្រើ​ប្រព័ន្ធ​សោ​តេឡេ អំពូល​មុខ​ប្រភេទ LED មាន​ប្រព័ន្ធ Eco System ​អាច​ប្រាប់​ពី​កម្រិត​ប្រើ​ប្រាស់​ល្បឿន ភ្លើង​ស៊ីញូ ប្រភេទ Harzad Lamp ប្រព័ន្ធ​បូម SUB-TANK មាន​ភាព​រឹង​មាំ រួម​ជា​មួយ​សំបក​កង់​ស្ព័រ និង​គ្មាន​ពោះ​វៀន។

Yahama MX-King កម្លាំង​ម៉ាស៊ីន ១៥០ សេសេ មាន​តម្លៃ ២ ២៩៩ ដុល្លារ

Yahama MX-King ជា​ប្រភេទ​ម៉ូតូ​ប្រើ​ប្រាស់​ចង្កើះ​លេខ បែប​ស្ព័រ និង​មាន​ការ​រចនា​រូប​រាង​ម៉ូតូ​នេះ​ឡើង​ដោយ កុង​ទ័រ​ប្រភេទ Full LCD អំពូល​ភ្លើង​ខាង​មុខ​រចនា​បែប​ថ្មី មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ធុង​ទឹក មាន​តួ​រឹង​មាំ ស្រាល រួម​ជា​មួយ​សំបក​កង់​គ្មាន​ពោះ​វៀន។

Yamaha MT-15 កម្លាំង​ម៉ាស៊ីន ១៥៥ សេសេ មាន​តម្លៃ ៣ ៥៥០ ដុល្លារ

Yamaha MT-15 ជា​ប្រភេទ​ម៉តូ Sport Bike ​ដែល​​កំពុង​មាន​ភាព​ពេញ​និយម​នៅ​លើ​ទីផ្សា​ក្រុម​ប្រទេ​កម្ពុជា។ MT15 មាន​កុង​ទ័រ​ប្រភេទ LCD បង្ហាញ​ព័ត៌មាន​ច្បាស់ និង​បង្ហាញ​ភ្លើង Eco ចង្កៀង​មុខ​ប្រភេទ Mono focus LED បំភ្លឺ​ផ្លូវ​បាន​ច្បាស់ និង​ភ្លើង​ឌឺ​មី​ប្រភេទ LED ដៃ​ចង្កូត​រចនា​ឡើង​ងាយ​ស្រួល​ចាប់​កាន់ ប៊ូម​មុខ​ប្រភេទ Up Side Down ល្អ​ក្នុង​ការ​ទប់​លំនឹង និង​រំញ័រ ផ្នែក​ខាង​ក្រោយ​ស្តុប​ប្រភេទ LED និង​មាន​តួ​រឹង​មាំ​ប្រភេទ Deltabox ធ្វើ​ឲ្យ​មាន​លំនឹង​ក្នុង​ពេល​បើក​បរ។

ងាក​មក​ប្រភេទ​ម៉ាស៊ីន​វិញ MT 15 ប្រើម៉ាស៊ីន​ប្រភេទ VVA មាន​កម្លាំង​ស្ទុះ​លឿន មាន​ស៊ី​មី​ប្រភេទ DiAsil ល្អ​សម្រាប់​បំផាយ​កម្ដៅ ប្រព័ន្ធ Slipper clutch ទប់​ល្អ​ក្នុង​ការ​ប្រើ​ប្រាស់​អំប្រ៊ីយ៉ា​ពេល​បើក​បរ​ផ្លូវ​ក្រុង រួម​ជា​មួយ​សំបក​កង​គ្មាន​ពោះ​វៀន។

ក្រៅ​ពី​ម៉ូតូ ៣​ម៉ូ​ដែល​ស៊េរី​ថ្មី​នេះ ក្រុម​ហ៊ុន ក៏​បាន​នាំ​ចូល​នូវ​ម៉ូតូ Yamaha ជា​ច្រើន​ទៀត ជា​ពិសេស​ម៉ូតូ Yamaha Qbix ដែល​កំពុង​តែ​មាន​ការ​គាំទ្រ និង​ពេញ​និយម​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់