- 2019-11-27 06:40:15
- ព័ត៌មាន
សិស្សក្រីក្រ ៩នាក់បានរៀនជំនាញជួសជុលរថយន្ត ២ឆ្នាំមិនអស់លុយនៅសាលា JVC
- 2019-11-27 06:40:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សក្រីក្រ ៩នាក់បានរៀនជំនាញជួសជុលរថយន្ត ២ឆ្នាំមិនអស់លុយនៅសាលា JVC
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Toyota បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រចំនួន ៩នាក់បន្ថែមទៀតដើម្បីរៀនជំនាញបច្ចេកទេសយានយន្តនៅក្នុងសាលាបច្ចេកទេស JVC ដ៏ល្បីមួយក្នុងប្រទេសកម្ពុជាដោយផ្ដល់ទាំងថ្លៃសិក្សា ស្នាក់នៅ និងប្រាក់ប្រចាំខែមួយចំនួនទៀតរយៈពេល ២ ឆ្នាំ។
លោកឧកញ៉ា គង់ នួនប្រធានក្រុមហ៊ុន Toyota បានថ្លែងថានេះជាជំនាន់ទី ៨ហើយដែលក្រុមហ៊ុនបានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ និងអបអរការបញ្ចប់ថ្នាក់អាហារូបករណ៍ជំនាញបច្ចេកទេសជួសជុលរថយន្ត សិស្សជំនាន់ទី ៦។
លោក បន្តថាការផ្ដល់អាហារូបករណ៍នេះ គឺដើម្បីជួយដល់សិស្សក្រីក្រដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សារៀនបន្តថ្នាក់បរិញ្ញាប័ត្ររង ឬបរិញ្ញាប័ត្រ ដើម្បីឲ្យពួកគេមានឱកាសទទួលបានចំណេះដឹង ចំណេះធ្វើ និងជំនាញពាក់ព័ន្ធនឹងបច្ចេកទេសយានយន្ត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកទេសឲ្យកាន់តែសំបូរបែប។
ចំណែកនាយកសាលាបច្ចេកទេស JVC លោក ស៊ឹម សារិន្ទ ក៏បានលើកទឹកចិត្តឲ្យសិស្សដែលទើបបានជាប់អាហារូបករណ៍ និងបញ្ចប់ក៏ដោយត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀតដើម្បីទទួលបានឪកាសទៅសិក្សា ឬធ្វើការនៅក្រៅប្រទេស ព្រោះថាបច្ចុប្បន្នមានក្រុមហ៊ុននៅប្រទេសជប៉ុនជាច្រើនបាននឹងកំពុងស្វែងរកអ្នកមានជំនាញជួសជុលរថយន្តនេះដើម្បីទៅធ្វើការបន្ថែម។
លោកក៏បានបញ្ជាក់ថា តាំងពីសង្គ្រាមបានបញ្ចប់ទៅ កម្ពុជាសឹងតែរកអ្នកជំនាញផ្នែកបច្ចេកទេសជួសជុលរថយន្តនេះ ទើបតែខាងជប៉ុនផ្ដល់ជំនួយនិងអ្នកជំនាញពីរនាក់ផ្នែកបច្ចេកទេសបង្រៀននៅសាលារដ្ឋ ទើបចេះតែបន្តដុះដាលអ្នកជំនាញផ្នែកនេះតរហូតមក។
គូសបញ្ជាក់ដែរថា គិតមកដល់ឆ្នាំសិក្សាជំនាន់ទី ៨នេះ Toyota បានផ្ដល់អាហារូបករណ៍ដល់សិស្សសរុបចំនួន ៧៩នាក់ហើយដែលក្នុងនោះមានសិស្សជំនាន់ទី១ ចំនួន ១៦នាក់ ជំនាន់ទី ២ ចំនួន ១០នាក់ ជំនាន់ទី៣ ចំនួន ១០នាក់ ជំនាន់ទី ៤ ចំនួន ១០នាក់ ជំនាន់ទី ៥ ចំនួន ៩នាក់ និងជំនាន់ទី ៦ ចំនួន ១១ នាក់ដែលទើបតែប្រឡងបញ្ចប់ការសិក្សាកាលពីខែសីហាកន្លងទៅ រួមជាមួយសិស្សជំនាន់ទី ៧ មានចំនួន ១៣នាក់ដែលកំពុងបន្តការសិក្សានៅសាលា។
សម្រាប់ឆ្នាំនេះ Toyota បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រចំនួន ៩នាន់បន្ថែមទៀត រួមមាន៖ ថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែ ដែលមកពីខេត្តផ្សេងៗដូចជា ខេត្តស្ទឹងត្រែង កំពត តាកែវ កណ្ដាល កំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
អាហារូបករណ៍របស់ Toyota រៀនជំនាញបច្ចេកទេសជួសជុលរថយន្តនេះ សម្រាប់សិក្សារយៈពេលពីរឆ្នាំ មានរួមបញ្ចូលទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ ប្រាក់ឧបត្ថម្ភ និងឧកាសការងារក្នុងក្រុមហ៊ុនតូយ៉ូតាផងដែរ៕
ចុចអាន៖