• 2019-11-25 02:44:03
  • ព័ត៌មាន

ចិន ឡើងកូដរហូតដល់ CEO ក្រុមហ៊ុនរថយន្តអាមេរិកមួយត្រៀមផ្លាស់ប្តូរយុទ្ធសាស្រ្ត

  • 2019-11-25 02:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ពិពរណ៍​រថយន្ត​នៅ​សហរដ្ឋ​អាមេរិក Automobility LA 2019 នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Porsche លោក​ Klaus Zellmer ត្រូវ​បាន​ពិធីការនី​បាន​ចោទ​ជា​សំណួរ​ថា៖ តើ​លោក​នឹង​ផ្ដល់​ជូន​ជម្រើស​បច្ចេកវិទ្យា​ពី​ iOS ឬ Android លើ​រថយន្ត Porsche ជំនាន់​ថ្មីៗ​? ចម្លើយ​ខ្លី​គឺថា លោក​នឹង​ផ្ដល់​ជូន​នូវ​ជម្រើស​ពី​ឧបករណ៍ Android ប្រាកដ​ណាស់​ ហើយ​វា​ក៏​ជា​អ្វី​ដែល​ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​ឡើង​ដែរ​សម្រាប់​ឆ្នាំ​បន្ទាប់ៗ។

លោក​ Klaus Zellmer និង ពិធីការនី​

លោក​បាន​ពន្យល់​បន្ថែម​ទៀត​ថា ​ពី​ទីផ្សារ​ធំៗ ២ គឺ​ នៅ​ទីផ្សារ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។ សម្រាប់​ទីផ្សារ​សហរដ្ឋ​អាមេរិក​វិញ ​នៅ​ឆ្នាំ ២០១៩ មាន​ចំនួន​អ្នក​ប្រើប្រាស់​រថយន្ត Porsche ដល់​ទៅ ៩១% មាន​ឧបករណ៍​ភ្ជាប់ iOS ក្នុង​ដៃ(ផលិតផលApple)។

សម្រាប់ Porsche នៅប្រទេសចិន ទោះ​បី​ជា​បច្ចុប្បន្ន​កំពុង​មាន​អ្នក​ប្រើប្រាស់​ iOS ​ជាង ៨០% ក៏ដោយ​ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​តួ​លេខ​នេះ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៤០% ​(តាម​រយៈ​ការ​ស្ទង់​មតិ​ជាក់លាក់​មួយ) ៤០% នៃ​អ្នក​ប្រើប្រាស់​នឹង​ផ្លាស់​មក​ប្រើ​ឧបករណ៍ Android។ កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ឆ្លើយ​យ៉ាង​មាន​ទំនុក​ចិត្ត​បែប​នេះ ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​ទាក់ទង​នឹង​រថយន្ត​បាន​លើក​ឡើង​ពី​មូលហេតុ​ធំ​ចំនួន ៣ គឺ៖

រូបតំណាង

១) នៅ​ទីផ្សារ​ប្រទេស​ចិន សេវា 5G ​និង​ស្មាតហ្វូន​ Android អាច​បំពាក់ 5G បាន​នោះ​លេច​​មុខ​រូច​ទៅ​ហើយ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៩ ។​ជាក់ស្ដែង Huawei, Oppo, Vivo, Xaiomi ជាដើម។ល។ ខណៈ​​ iPhone មិន​ទាន់​មាន​នៅ​ឡើយ។

២) បច្ចេកវិទ្យា​លើ​រថយន្ត Porsche ឆ្នាំ ២០២០ ប្រាកដ​ណាស់​នឹង​បំពាក់​បច្ចេកវិទ្យា​ទាំង​នោះ​ដូច​ជា ការ​ភ្ជាប់​ឧបករណ៍​ទំនើប​ៗ​មាន 5G ​ជាក់​ជា​មិន​ខាន។

៣) ទីផ្សារ​ធំ​ ​បើ​មិន​តម្រូវ​តាម​អតិថិជន​នោះ​គឺ ​មិន​អាច​ឈរ​ជើង​បាន​យូរ​ឡើយ៕

ទស្សនាវីដេអូខាងក្រោម៖

លោក​ Klaus Zellmer

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena | ZD Net ប្រែ​សម្រួល៖ រក្សា

មតិយោបល់