- 2019-11-25 03:15:41
- ព័ត៌មាន
Trump សួរនាំមេ Apple រឿងបង្កើត 5G តែត្រូវសារព័តមានបរទេសធំៗបាញ់ចុកៗ
- 2019-11-25 03:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Trump សួរនាំមេ Apple រឿងបង្កើត 5G តែត្រូវសារព័តមានបរទេសធំៗបាញ់ចុកៗ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានសរសេរនៅលើ Twitter ថា៖ "លោកបានសួរនាំលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ឲ្យបង្កើតចេញបច្ចេកវិទ្យា 5G ។ សហរដ្ឋអាមេរិក មានទាំងអស់ដូចជា ថវិកា បច្ចេកវិទ្យា ទស្សនវិស័យ និងជាពិសេសមានមេ Apple ថែមទៀតផង។" អំឡុងដំណើរទស្សនកិច្ចការិយាល័យកណ្ដាល Apple តម្លៃ ១ លានដុល្លាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅរដ្ឋតិចសាស់កាលពីថ្ងៃ ២១ ខែវិឆ្ឆិកាឆ្នាំ ២០១៩ កន្លងទៅ។
មិនបានប៉ុន្មាននាទីផង បណ្ដាញសារព័ត៌មានបរទេសធំៗបានចុះផ្សាយព្រោងព្រាត។ ជាក់ស្ដែងគេហទំព័របច្ចេកវិទ្យាឈានមុខ The Verge សរសរចំណងជើងធំៗថា៖ ត្រាំ ពឹងឲ្យមេ Apple បង្កើត 5G ទាំងដែលក្រុមហ៊ុន Apple មិនមែនជាអ្នកផ្គត់ផ្គង់សេវាណែតវើកនោះទេ។ ប្រភពដដែលបានលើកជាចម្ងល់ថា ហេតុអ្វី ត្រាំ មិន Mentions ឬពឹងក្រុមហ៊ុនជំនាញដូចជា Verizon, AT&T, T-Mobile និង Sprint ផង? ពួកគេសុទ្ធតែជាជើងខ្លាំងខាងផ្គត់ផ្គង់សេវាណែតវើកទូទាំងសហរដ្ឋអាមេរិក។
The Verge បកស្រាយបន្ថែមថា ជាការពិតបើនិយាយដល់បច្ចេកវិទ្យា 5G ទោះជា Apple អាចបង្កើត iPhone 5G ចេញលក់នៅខែក្រោយបានពិតមែន តែវាក៏មិនអាចទទួលបានដែនសេវា 5G ពេញលេញនោះដែរ។ ប្រការនេះគឺហាក់ដូចជា ប្រើមនុស្សធ្វើការ មិនចំជំនាញអីចឹងដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុន Apple មិនមែនជាអ្នកផលិតម៉ូឌឹម 5G និងផ្នែករឹងជាច្រើនទៀត(Hardware) ស្ទើរទាំងស្រុងលើ iPhone និង iPad សហការបង្កើតដោយ Intel ជាពិសេសក្រោយមានរឿងរ៉ាវប្ដឹងផ្តល់គ្នា ឆាប់ៗនេះ Apple នឹងចាប់ដៃ Qualcomm ជំនួសវិញ។
ត្រឡប់ទៅកាលពីឆ្នាំ ២០១៦ នាយកប្រតិបត្តិ Apple លោក Tim Cook ក៏ធ្លាបបានបទសម្ភាសន៍មួយដែរត្រង់ចំណុចនេះថា៖ អ្នកជំនាញរបស់យើង ពុំមានឯកទេសផ្នែកផ្គត់ផ្គង់សេវាណែតវើក យើងប្រឹងប្រែងបង្កើតចេញបច្ចេកវិទ្យា e-SIMs ប៉ុន្តែការងារនេះក៏ពាក់ព័ន្ធនឹងផ្នែកខាងសេវាណែតវើក៕
អត្ថបទទាក់ទង៖