- 2019-11-22 01:00:00
- ព័ត៌មាន
វាសនា៖ "ផលិតកង់អគ្គិសនី បំណងចង់ឲ្យក្រុងភ្នំពេញស្រស់ថ្លាឡើងវិញ កាត់បន្ថយផ្សែងហុយ"
- 2019-11-22 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាសនា៖ "ផលិតកង់អគ្គិសនី បំណងចង់ឲ្យក្រុងភ្នំពេញស្រស់ថ្លាឡើងវិញ កាត់បន្ថយផ្សែងហុយ"
ចន្លោះមិនឃើញ
ដោយចំណូលចិត្តជិះកង់ គិតគូរពីសុខភាពជាចម្បង និងស្រលាញ់បរិស្ថានផងនោះ បុរសវ័យជាង ៣០ មួយរូបឈ្មោះលោក ស្រី វាសនា បានសម្រេចបង្កើតចេញជាយានជំនិះដ៏ទំនើបមួយដំណើរការដោយថាមពលអគ្គិសនីបូកនឹងកម្លាំងធាក់បញ្ចូលគ្នាតែម្ដងដែលមានឈ្មោះថា ”Grood e-Bike” ។
ស្ថាបនិកកង់អេឡិចត្រូនិច ឬកង់អគ្គិសនីថ្មីនេះ បានផ្ដល់សម្ភាសន៍ដល់ក្រុមការងារ Sabay អំពីគោលបំណងនៃការផលិតចេញជាកង់អគ្គិសនីបែបនេះ ដោយសារតែលោកសង្កេតឃើញទីក្រុងភ្នំពេញមានការរីកចម្រើនខ្លាំង មានម៉ូតូ-ឡានព្រោងព្រាតចរាចរណ៍លើដងផ្លូវបង្កឲ្យមានការកកស្ទះពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះទៀត យានជំនិះទាំងនោះប្រើប្រាស់ឥន្ធនៈដើម្បីដំណើរការ ដូចនេះវាបញ្ចេញមកវិញនូវផ្សែងទៅបរិយាកាស ធ្វើឲ្យកង្វក់ខ្យល់។ ជំនួសវិញដោយការជិះកង់ លោកបាននិយាយថា "ខ្ញុំចង់ឲ្យខ្យល់ល្អ បរិយាកាសល្អ សំបូរអ្នកជិះកង់ច្រើនខ្យល់ពុលក៏មានតិចក្នុងក្រុង ហើយអ្នកជិះ healthy (សុខភាពល្អ) ផង។ បើបានជិះកង់មានម៉ូទ័រអគ្គិសនីទៀត វាមិនសូវបែកញើសខ្លាំងដូចកង់ធម្មតា អ្នកក៏អាចជិះមកធ្វើការបានចឹងដែរ។”
លោកបន្ថែមទៀតថា លក្ខណៈពិសេសលើកង់អគ្គិសនី Grood គឺខុសពីកង់ E-bike ដទៃ ពោលគឺ វាតម្រូវអ្នកកាន់ចង្កូតធាក់ខ្លះៗនិងមានជំនួយពីម៉ូទ័រអគ្គិសនីនៅដុំខាងក្រោយដំណាលគ្នា ដោយឡែក E-bike ផ្សេងមានលក្ខណៈជា Scooter ដែលជួយដល់បរិស្ថានដូចគ្នាប៉ុន្តែអ្នកកាន់ចង្កូតអាចធាក់បាន លុះត្រាតែអស់ថាមពល(អស់ភ្លើង) ។ វត្ថុធាតុដើមនៃកង់នេះ នាំចូលពីកូរ៉េ ជប៉ុន និងចិន ដោយរចនាដោយផ្ដល់ភាពសាមញ្ញ បើមើលមួយភ្លែតដូចកង់ធម្មតាអីចឹង។
កង់ដ៏ឆ្លាតវៃនេះ អ្នកអាចធាក់ដល់ល្បឿនអតិបរមា ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង មានភ្ជាប់មកជាមួយអេក្រង់ LCD នៅដៃចង្កូតខាងឆ្វេង(វាស់ដឹងល្បឿនធាក់របស់អ្នក) សាកពេញម្ដងជិះបាន ៤០ គីឡូម៉ែត្រ ផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចូលចិត្តធាក់ទៅដំណើការឆ្ងាយៗ។
សម្រាប់តម្លៃវិញគឺ ៥៣១ ដុល្លារ អ្នកក៏អាចកម្ម៉ង់ទិញបានឥឡូវនេះនៅលើគេហទំព័រ GetGrood ដែលបច្ចុប្បន្នផលិតជាពិសេសតែ ១០០ គ្រឿងប៉ុណ្ណោះមាន ២ ពណ៌គឺ បៃតងចាស់និងខ្មៅ។
នៅថ្ងៃអនាគត ប្រសិនបើមានការគាំទ្រច្រើន ហើយមិនចង់ទិញតម្លៃដាច់ ចង់ជិះតែមួយភ្លែតៗ ក្រុមការងារ Grood នឹងបន្ថែមជម្រើសអាចជួលបានដោយភ្ជាប់ជាមួយកម្មវិធីទូរសព្ទ (App) ហើយក៏អាចបង់ប្រាក់តាមរយៈ E-Bank នានាក្នុងស្រុកគិតម៉ោង ឬជាថ្ងៃជាដើម៕
អត្ថបទទាក់ទង៖