- 2019-11-21 04:45:29
- ផលិតផលថ្មី
Honda Wave ឆ្នាំ ២០២០ ចេញតម្លៃលក់ផ្លូវការហើយ!
- 2019-11-21 04:45:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda Wave ឆ្នាំ ២០២០ ចេញតម្លៃលក់ផ្លូវការហើយ!
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុន Honda ប្រចាំប្រទេសថៃបានប្រកាសចេញម៉ូតូស្រឡាយ Wave 125i កម្លាំង ១២៥ សេសេមកលើទីផ្សារជាថ្មីដែលជាស៊េរីឆ្នាំ ២០២០។
ម៉ូតូនេះដែរបានរចនារូបរាងសឹងតែដូចដើមទាំងអស់ កែបធំអាចដាក់មួកសុវត្ថិភាពបានដដែល(ចំណុះ ១៧ លីត្រ) ប្រើប្រភេទហ្វ្រាំងថាសដូចពីមុន ប៉ុន្តែវាបានបំពាក់បន្ថែមនូវអំពូលបំភ្លឺ LED មុខ-ក្រោយ មានប្រអប់សោរសុវត្ថិភាព ប្រើប្រាស់ប្រព័ន្ធសាំងប៊ិច PGM-FI ស៊ីសាំងតិចជាងមុនដោយចម្ងាយ ៦៩ គីឡូម៉ែត្រស៊ីតែ ១ លីត្រប៉ុណ្ណោះ។
យោងតាមការបញ្ជាក់ពី Honda Wing Center ប្រចាំប្រទេសថៃបានដាក់លក់មាន ២ ប្រភេទគឺ Wave 125i កង់ធំ ( ៤ពណ៌ ខ្មៅ -ក្រហម ប្រផេះ-ក្រហម ខ្មៅលាយក្រហម និងពណ៌សលាយក្រហម) តម្លៃចាប់ផ្តើមគឺ ១៨០០ ដុល្លារ(ប្រមាណជា ៥៥ ៦០០ បាត) រីឯប្រភេទកង់តូច (៣ពណ៌គឺ ក្រហម-ខ្មៅ ខៀវលាយខ្មៅ និងខ្មៅសុទ្ធ) តម្លៃគឺ ១៧០០ ដុល្លារប្រមាណជា ៥៣ ៤០០ បាត)៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង៖