• 2019-11-20 03:24:23
  • ផលិតផលថ្មី

ក្រុមហ៊ុនឡានអេស្ប៉ាញ បង្ហាញរាងម៉ូតូអគ្គិសនីដំបូង ជិះបានចម្ងាយ ១១៥ គ.ម

  • 2019-11-20 03:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត SEAT បាន​បង្ហាញ​ចេញ​នូវ​ផលិតផល​គំរូ (Concept) នៃ​ម៉ូតូ​អូតូ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ នៅ​ក្នុង​កម្មវិធី​ Smart City Expo World Congress នា​ទីក្រុង​ប៉ាសេឡូណា។

​​វា​គឺ​ជា​ម៉ូតូ​អូតូ​អគ្គិសនី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​អេស្ប៉ាញ​នេះ ដោយ​វា​មាន​​ការ​ឌីហ្សាញ​រូបរាង​តូច និង​ប្លែក​ភ្នែក​បំផុត។ ពេល​នេះ​វា​ជា​ Concept ប៉ុន្តែ SEAT និយាយ​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០២០ ខាង​មុខ។

​ម៉ូទ័រ​ដែល​ដំណើរ​ម៉ូតូ​នេះ​គឺ​មាន​កម្លាំង ១០ សេះ ហើយ​អាច​បង្កើន​កម្លាំង​ដល់ ១៥ សេះ ដែល​ស្មើ​នឹង​កម្លាំង​របស់​ម៉ូតូ​ប្រើ​ម៉ាស៊ីន​សាំង ១២៥ សេសេ​ដែរ។ ម៉ូទ័រ​នេះ​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ៥០ គ.ម/ម៉ ក្នុង​ពេល ៣,៨ វិនាទី និង​ល្បឿន​អតិបរមា​ ១០០ គ.ម/ម៉។

រឹត​តែ​សំខាន់​នោះ គឺ​វា​អាច​ជិះ​បាន​ចម្ងាយ ១១៥ គីឡូម៉ែត្រ ពេល​សាក​បំពេញ​ម្ដងៗ។ នេះ​ផ្អែក​តាម​លទ្ធផល​ធ្វើ​តេស្ត​របស់​ World Motocycle Test Cycle។ SEAT មិន​បាន​បង្ហាញ​ទំហំ​ថាមពល​​អាគុយ​នោះ​ទេ ប៉ុន្តែ​និយាយ​ថា​អាគុយ​គឺ​អាច​ដោះ​ចេញ​បាន​ដោយ​ងាយ ដើម្បី​សាក​នៅ​ផ្ទះ ឬ​សាក​នៅ​ស្ថានីយ​សាក​ភ្លើង៕

ចុចអាន ៖ កង់អគ្គិសនី Xiaomi អាចបត់ឲ្យតូច ទំហំប៉ុនក្រដាស A3

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់