• 2019-11-19 02:12:12
  • ព័ត៌មាន

ឆ្នាំក្រោយ SONY អាចនឹងបញ្ចេញទូរសព្ទកាមេរ៉ា ៦ គ្រាប់

  • 2019-11-19 02:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ចំនួន​លក់​បន្ត​ធ្លាក់​ចុះ​មែន ប៉ុន្តែ​ Sony នឹង​នៅ​តែ​បន្ត​បញ្ចេញ​ស្មាតហ្វូន​ថ្មីៗ​សម្រាប់​លក់​លើ​ទីផ្សារ​នា​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ បើ​តាម​​ព័ត៌មាន​លេច​ធ្លាយ​ថ្មី Sony កំពុង​ដុត​ដៃ​ដុត​ជើង​​អភិវឌ្ឍន៍​ទូរសព្ទ Flagship ថ្មី​ចំនួន ៤ និង​ទូរសព្ទ​ធន់​កណ្ដាល​ចំនួន ៣ សម្រាប់​ឆ្នាំ​ក្រោយ។

ទូរសព្ទ Flagship ទាំង​​បួន ជឿជាក់​ថា​នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865 ដែល​មាន​ទ្រាំទ្រ​នឹង​សេវា 5G ហើយ​ទូរសព្ទ​ធន់​កណ្ដាល​មួយ​ចំនួន​រំពឹង​ថា​ប្រើ​បន្ទះ​ឈីប Snapdragon 735 ដែល​លេច​ឮ​ថា​អាច​ទ្រាំទ្រ​សេវា 5G បាន​ផង​ដែរ។

កាល​ពី​ខែ​មិថុនា គេ​បាន​ឃើញ​រូបភាព​ Render មួយ​ និង​អំពី​លក្ខណៈ​សម្បត្តិ​របស់​ដង្គុំ​កាមេរ៉ា ៦ គ្រាប់​លើ​ស្មាតហ្វូន​ Sony ជំនាន់​ថ្មី។ បើ​ផ្អែក​តាម​ដំណឹង​ថ្មី គេ​ជឿជាក់​ថា​វា​ជា​​ម៉ូដែល​សម្រាប់​ឆ្នាំ ២០២០ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Xperia 0។

ផ្អែក​តាម​ចចាមអារ៉ាម​ កាមេរ៉ា​មេ​របស់​វា​គឺ​មាន​ទំហំ ៤៨ MP មាន​ Aperture អាច​ប្រែប្រួល​ពី F/1.2 ទៅ F/2.4 អម​ដោយ​កាមេរ៉ា​ទី​ពីរ​មាន​កម្រិត ១២​MP អាច​ប្រែប្រួល​ Aperture ក្នុង​កម្រិត​ដូច​គ្នា។ កាមេរ៉ា​ដទៃ​ទៀត​គឺ​មាន​​មួយ​គ្រាប់​ទំហំ ២០ MP មាន Aperture F/2.4, កាមេរ៉ា​ទំហំ ១៦MP មាន​ Aperture F/2.4, កាមេរ៉ា ៨MP មាន​ Aperture F/2.4 និង​កាមេរ៉ា​វាស់​ជម្រៅស​ ToF ទំហំ ០,៥MP។

​យ៉ាងណាក្ដី​គួរ​បញ្ជាក់​ថា​ទាំង​នេះ​គឺ​នៅ​ជា​ពាក្យ​ចចាមអារ៉ាម​នៅ​ឡើយ មិន​​​ទាន់​មាន​ប្រភព​ផ្លូវ​ការ​ណា​អាច​បញ្ជាក់​ពី​វា​បាន​នៅ​ឡើយ​ទេ។ រង់ចាំ​តាម​ដាន​បន្ត​ទៀត អំពី​ការ​វិវត្ត​ជុំវិញ​ស្មាតហ្វូន Sony ចេញ​នៅ​ឆ្នាំ​ក្រោយ៕​​​

ចុចអាន ៖ Samsung Galaxy S11 នឹង​មាន​សមត្ថភាព​អាច​ថត​វីដេអូ​ដល់​កម្រិត 8K

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់